បាត់ដំបង៖
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ដឹកនាំដោយលោក ធូ ភា អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ បានចុះប្រតិបត្តិការឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែងដែលសង្ស័យថា មានជនបរទេសមកលួចស្នាក់នៅដោយខុសច្បាប់។
កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ រហូត ដល់ថ្ងៃរសៀល នៅចំណុចទីតាំងផ្ទះមួយកន្លែង ស្ថិតក្នុងក្រុមទី៣៥ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនបុរសជនបរទេសចំនួន០៦នាក់ និងជនជាតិខ្មែរ០១នាក់ផងដែរ ក្រោយពួកគេ ជួលផ្ទះខាងលើស្នាក់នៅដោយខុសច្បាប់ និងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកផ្សេងៗ។
ក្រោយបញ្ចប់កិច្ចប្រតិបត្តិការ ទីតាំងផ្ទះខាងលើ ត្រូវបានកម្លាំងមន្ត្រីជំនាញសម្រេចបិទ ខ្ទប់ជាបណ្តោះអាសន្ន។ ចំណែកជនបរទេសទាំង០៦នាក់ និងបុរសជនជាតិខ្មែរម្នាក់ត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិដើម្បីបន្តនីតិវិធីច្បាប់៕
