ភ្នំពេញ៖ 

នារីម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនម្ដងជាពីរដងមិនបានសម្រេច មានអ្នកជួយឃាត់ទាន់ពេល លុះរំលងបានប៉ុន្មានម៉ោង ក៏នារីខាងលើ មកលោតម្តងទៀតក៏បានសម្រេចលេចបាត់ទៅក្នុងទន្លេ។ ក្រោយមកទៀត ស្រាប់តែមានបុរសម្នាក់ទៀតមកលោតតាមក្រោយ តែត្រូវបានប្រជានេសាទជួយសង្រ្គោះទាន់ពេល។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩:០០នាទីយប់ ត្រូវនិងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្រោមស្ពានជ្រោយចង្វារ ក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ ដោយមាននារីម្នាក់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារពីរដងរួចមកហើយ  តែមិនបានសម្រេចព្រោះមានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយឃាត់ទាន់ពេលរួចតេហៅក្រុមគ្រួសារឲ្យមកយកត្រឡប់ទៅផ្ទះវិញ។ លុះមកដល់វេលាម៉ោងប្រមាណជា៩យប់ ថ្ងៃទី១៧ខែឧសភា ឆ្នាំ៣០២៦ ដោយនារីរូបនោះបានឡាយជាវីដេអូឡើងមកលើស្ពានជ្រោយចង្វារលោតម្តងទៀតក៏បានសម្រេចតែម្តង។ ក្រោយមកទៀត រំលងជាប៉ុន្មាននាទីក៏មានបុរសម្នាក់ មកលោតទឹកនៅលើស្ពានជ្រោយចង្វាម្ដងទៀត តែត្រូវបានប្រជានេសាទជួយសង្គ្រោះទាន់ពេលហើយទាក់ទងទៅក្រុមគ្រួសារនិងរថយន្តសាមុយឲ្យមកដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុ ភាគីខាងបុរសត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាន់ពេលរួចដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ។ ចំពោះប្អូនស្រី ដែលប៉ុនប៉ងចង់លោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ៣ដងនោះ បានសម្រេចលិចចូលទៅក្នុងទឹកទន្លេ បាត់ស្រមោល៕