ភ្នំពេញ៖

ក្មេងទំនើងចំនួន៤ នាក់ នៅក្នុងនោះមាន៣នាក់ជាប្រុសក្លែងជាស្រី ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីបើកបរម៉ូតូ បង្កភាពអនាធិបតេយ្យនៅតាមផ្លូវសារធារណៈកាលពីយប់អធ្រាត្រថ្ងៃទី៥ ខែឧសភា ២០២៦ នៅចំណុចស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

តាមក្រុមការងារព័ត៌មាននិងប្រប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ថ្មីៗនេះ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ករណីក្មេងទំនើង៤នាក់ជិះម៉ូតូ២គ្រឿងបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈនោះភា្លម។ 

នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៣ និង ៣០ នាទីយប់រំលងអធ្រាត្រ កម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ នៅចំណុចស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្មេងទំនើងបើកបរម៉ូតូបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ប្រព្រឹត្តនៅចំណុចស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់អធ្រាត្រថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ។

ក្មេងទំនើងនោះ១-ឈ្មោះ សឹម ច័ន្ទរតន៍ ភេទប្រុស  អាយុ១៨ឆ្នាំជនជាតិខ្មែរ,២-ឈ្មោះ ថន ច័ន្ទដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិ ខ្មែរ ,៣-ឈ្មោះ កឹម គន្ធី ភេទ ស្រី អាយុ១៨ឆ្នាំជនជាតិ ខ្មែរនិង៤-ឈ្មោះ ជា មករា ភេទ ប្រុស១៨ឆ្នាំជនជាតិខ្មែរ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការ សាកសួរតាមនីតិវិធី៕