កោះកុង ៖
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលា ម៉ោង២២:៣០នាទី ខាងជំនាញយុត្តិធម៌និងកម្លាំងអន្តរាគមន៍ក្រុង ដឹកនាំបញ្ជារដោយលោកវរៈសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង បានឃាត់ខ្លួនជនសង្ស័យម្នាក់(ឃាតករ) នៅចំណុចកើតហេតុ ស្ថិតក្នុង ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
គ្រាចុះធ្វើប្រតិបត្តិការ សមត្ថកិច្ចចុះទឹកព្រែកកប់ភក់ នៅក្រោមផ្ទះនិងប្រើពេលធ្វើសកម្ម ភាពប្រតិបត្តិការជិត១ម៉ោង ឡោមព័ទ្ធចាប់ទាំងកណ្តាលអាធ្រាត ទម្រាំឃាត់ខ្លួនឈ្មោះ សឿន ណាត ភេទប្រុស កើតថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៧ សញ្ជាតិខ្មែរ ស្រុកកំណើតនៅខេត្តកំពុងចាម មុខរបកម្មករ នេសាទ។ បច្ចុប្បន្ន ស្នាក់ផែទទួលផលនេសាទ(លើទូក) ស្ថិត ក្នុងភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា -ប្រើប្រាស់គ្រឿងញៀន (សួរផ្ទាល់វិជ្ជមាន) មិនធ្លាប់ជាប់ពន្ធនាគារ ។
លោកវរៈសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង បានបញ្ជាក់ថា នេះ ជា ករណីឃាតកម្ម ដោយប្រើកូនកាំបិទចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ចាន់ សាន ភេទប្រុស អាយុ៥២ឆ្នាំ សញ្ជាតិខ្មែរ មុខរបកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់ដងទង់ និងកូនប្រុសឈ្មោះចាន់ ដែន អាយុ១៣ឆ្នាំ(រងរបួស ខ្លួន៦កន្លែង នឹងក្បាល២កន្លែង) វេលា ម៉ោង២១:១៥នាទី នៅចំនុចក្នុងផ្ទះជនរងគ្រោះ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងបញ្ជូនសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
