ភ្នំពេញ៖
ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមានជនបរទេសស្រីប្រុសមួយក្រុម បានបើករថយន្ត មកឈប់ទិញទុរេនមួយភ្លែត ត្រូវបានជនសង្ស័យគាស់ទ្វាររថយន្តលួចយកការបូបទៅបាត់ ក្នុងនោះ មានអត្តសញ្ញាណប័ណ្ណជនជាតិចិននិងប៉ាស្ព័ររួមទាំងឯកសារមួយចំនួនថែមទាំងលុយជាង២០០ ដុល្លារ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២៦ ចំណុចក្បែស្តុបកោសដូងស្ថិតនៅលើផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញជនជាតិបរទេសមួយក្រុម បានបើករថយន្តម៉ាក ALPHARD ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BB-5018 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូង។
លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើក្បែរនិងស្តុបកោសដូង បានឈប់ រថយន្តលើចិញ្ចឹមផ្លូវរួចនាំគ្នាចុះទៅទិញទុរេន ខណៈពួកគេភ្លេចឡុកសោទ្វាររថយន្ត ក្រោយពីទិញទុរេនរួចត្រឡប់ទៅវិញ ហើយ បើកទ្វារចូលទៅក្នុងរថយន្ត ស្រាប់តែបាត់កាបូប ក៏មានការភ្ញាក់ផ្អើល នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចនាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដើមគរ សួរនាំបន្ត ចំណែកឯជនសង្ស័យ សមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវតាមឃាត់ដើម្បី យកមកចាត់ការតាមនីតិវិធីច្បាប់ ៕
