បាត់ដំបង ៖ 

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ដោយមានការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរៈសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញចុះសហការជាមួយកម្លាំងគណៈបញ្ជាការកងឯកភាពស្រុកសង្កែ ដែលមានលោក នាង ច័ន្ទ ថារ៉ា ជាអភិបាលស្រុក ដោយមានការចូលរួមពីលោកស្រី នេត សុផារិទ្ធ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង បានចុះបង្ក្រាបបទល្មើសល្បែងតាមប្រព័ន្ធអនឡាញ (ល្បែង Online)មួយកន្លែងនៅក្នុងភូមិសាស្ត្រស្រុកសង្កែ ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅទីតាំងអគារមួយកន្លែងដែលមានយីហោ ងាយស្រួល ប្តូរប្រាក់(EASY EXCHANGE)(សាខាទី៣) ស្ថិតក្នុងក្រុមទី០២ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ១១នាក់។

ចំណែកវត្ថុតាងដែលដកហូត រួមមាន៖

-laptop ចំនួន ០៩គ្រឿង 

-ម៉ូនីទ័រ កុំព្យូទ័រលើតុ ចំនួន ០១គ្រឿង

-ម៉ាស៊ីនហាត់ឌីស ចំនួន ៣៨ ដែល 

-ទូរស័ព្ទ ១០ គ្រឿង 

-ម៉ូតូចំនួន ០៧ គ្រឿង ។

ក្រោយពីឃាត់ខ្លួន បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕