ភ្នំពេញ៖
បុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មបាក់ចំនួនមួយកង់ បណ្តាលឲ្យខ្ទាតទៅប៉ះនិងរថយន្តម៉ាក LYNK & CO 06 ដែលកំពុងតែធ្វើដំណើរនៅផ្លូវម្ខាងទៀត រងការខូច ខាត យ៉ាងដំណំ។
ហេតុការណ៍គ្រោះថហនាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០:៤០នាទី យប់ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ ឫស្សីកែវ ខណ្ឌឫស្ស កែវ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក TOYO TAPRUIS មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BE-3149 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។
លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មបាក់ ចំនួនមួយកង់ខ្ទាតទៅប៉ះរថយន្តម៉ាក LYNK & CO 06 ពាក់ស្លាកលេខភ្នំពេញ 2CF-352 ដែលកំពុងតែធ្វើដំណើរនៅផ្លូវម្ខាងទៀតទិសដៅពីត្បូងទៅជើងចំពីមុខចំហៀងខាងឆ្វេង រងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនបង្កអោយមានគ្រោះថ្នាក់ទៅដល់មនុស្ស ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
