ភ្នំពេញ៖ 

បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក Toyota Priusមួយគ្រឿងក្នុងល្បឿនលឿនក៏រ៉េចង្កូតឆ្លងគន្លងផ្លូវទៅបុករថយន្តស្ទូច រួចបន្តទៅបុករះម៉ូតូចំនួន ៣គ្រឿង បណ្ដាលឱ្យយុវតី២នាក់ រងរបួសស្រាល ចំណែកយុវតីម្នាក់ទៀត រងរបួសធ្ងន់ដឹកតាមកង់បី យកទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេ ឃើញបុរសម្នាក់ បានបើករថយន្តស្ទូចមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3E-0960 បើកបរ តាមបណ្ដោយផ្លូវ ២០១១ទិសដៅពីត្បូងទៅជើង។

លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តបង្កមួយ គ្រឿងម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-0270 បើកបរដោយ បុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ២០១១ទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងក្នុង ល្បឿនលឿន ក៏រ៉េចង្កូតឆ្លងគន្លងផ្លូវជ្រុលទៅបុករថយន្តស្ទូចចំពីមុខចំហៀងខាងស្ដាំយ៉ាង ពេញទំហឹង បណ្ដាលឱ្យរថយន្ត Toyota Prius រ៉េចង្កូតត្រឡប់ក្រោយជ្រុលទៅបុករះម៉ូតូ ចំនួន៣គ្រឿង ធ្វើឲ្យយុវតីចំនួន២នាក់ រងរបួសស្រាល។ ចំណែកយុវតីម្នាក់ទៀត រាងធ្ងន់ ត្រូវបានបញ្ជូនតាមកង់បីយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកតៃកុងរថយន្តបង្ក សមត្ថកិច្ច ឃាត់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្ត២គ្រឿងទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេបណ្តោះអាសន្ន រង់ចាំភាគីសងខាងធ្វើការ ដោះស្រាយគ្នានៅពេលក្រោយ៕