ភ្នំពេញ៖ 

សម្ភារៈប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scams Online) ជាច្រើន ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ប្រទះឃើញប្លុងចោលនៅក្នុងការដ្ឋានសំណង់បុរី ផេនសៀ ដែលសាងសង់មិនទាន់រួចរាល់នៅសង្កាត់ ស្វាយប៉ាក ។

លោកជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថានៅថ្ងៃអាទិត្យទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះធ្វើរដ្ឋបាលនៅក្នុងបុរី ផេនសៀ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីត្រៀមបង្ការទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ជាពិសេស ការចេញចូលស្នាក់នៅរបស់ជន បរទេសក្នុងមូលដ្ឋានខណ្ឌ និង បានប្រទះឃើញមានសម្ភារៈច្រើននៅក្នុងសំណង់ផ្ទះ មិនទាន់សាងសង់រួចច្រើនខ្នងផ្ទះ។ សម្ភារៈទាំងនោះសង្ស័យថា ជាសម្ភារៈសម្រាប់ត្រៀម ប្រព្រឹត្តការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scam Online) ៕