បាត់ដំបង៖ 

បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង០៦និង២០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចខាងមុខក្លោងទ្វារវត្តត្រោះ ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក ZOOMER-Xមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AE-7249 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ។ ភ្លាមនោះ ក៏មានរថយន្តម៉ាក LEXUS RX300 ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AT-4636 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច បានជ្រុលមកប៉ះពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូខាងលើដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះត្រូវបានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក មធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕