បាត់ដំបង៖ 

យ៉ាងហោចណាស់ បុរស០២នាក់ បានរងរបួ.សធ្ង.ន់ ស្រាលនៅក្នុងហេតុការណ៍ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង ២០និង៥៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្បែរផ្សារពោធិវង្ស ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AS-2804 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1T-4350 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច បានជ្រុលមកបុកគ្នាពេញទំហឹង បណ្តាលអោយភាគីខាងម៉ូតូវ៉េវ រងរបួសធ្ងន់ ចំណែកភាគីម្ខាងទៀត រងរបួសស្រាល។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ចមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕