ភ្នំពេញ៖
ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានពលរដ្ឋ ចាប់ស្វាគមន៍ ម្នាក់មួយដៃមួយជើង រួចប្រគល់អោយសមត្ថកិច្ច យកសួរនាំ បន្ទាប់ពីជនសង្ស័យរូប នោះ បានធ្វើសកម្មភាពកាច់ម៉ូតូ ហុងដា ស្កុប របស់នារីម្នាក់ មិនបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២៦នៅចំនុចផ្ទះលក់ថ្នាំពេទ្យមួយកន្លែង ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។ ជនសង្ស័យ និង ជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ហើយ ម៉ូតូដែល សមត្ថកិច្ច បានដកហូត ម៉ាក ស៊ុយ សុគីនិច្ច ពណ៌សលាយខៀវ ពាក់ស្លាក លេខ ភ្នំពេញ 1KI8686 ជារបស់ជនរងគ្រោះ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថាមុនពេលកើតហេតុ គេ បានឃើញនារីជនរងគ្រោះម្នាក់ បានជិះម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1LR 4768 បានជិះមកឈប់ ហើយ ចូលទៅទិញថ្នាំពេទ្យផ្ទះខាងលើ។ ខណៈពេលនោះ ក៏ស្រាប់តែបុរសក្រុមជនសង្ស័យ ៣នាក់ បានជិះម៉ូតូម៉ាក ហុងដាឌ្រីម មួយគ្រឿង និង ម៉ូតូ ស៊ុយ សុគីនិច្ច មកទីតាំងកើតហេតុ ដោយជនសង្ស័យម្នាក់ បានចូលទៅធ្វើសកម្មភាព កាច់ កម៉ូតូរបស់ជនរងគ្រោះ តែចៃដន្យ ត្រូវបានពលរដ្ឋ រស់ក្បែរនោះ ឃើញហេតុការណ៍ ក៏ស្រែកឆោឡោ រត់ស្ទាក់ចាប់បានម្នាក់។ ចំនែកបក្សពួក២នាក់ទៀត បានជិះម៉ូតូហុង ដា ឌ្រីម រត់គេចចោលគ្នីគ្នា បាត់ស្រមោល ។
ករណីនេះផងដែរ ជនសង្ស័យត្រូវពលរដ្ឋ ឃាត់បាន ហើយ ក៍នាំគ្នីគ្នា ស្វាគមន៍ម្នាក់ មួយដៃមួយជើង ទើបទាក់ទងហៅ សមត្ថកិច្ចមូលដ្ឋាន ឲ្យយកទៅសួរនាំ។ ក្រោយកើតហេតុ សមត្ថកិច្ច បាននាំជនសង្ស័យនិងជនរងគ្រោះ ទៅសួរនាំនិងដាក់ពាក្យ បណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
