ភ្នំពេញ៖
យុវជនជាកម្មកររោងចក្រកាត់ដេរម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួន បន្ទាប់ពីលួងលោមកម្មការិនីកាត់ដេរអាយុ១៥ឆ្នាំ យកទៅរួមភេទនៅបន្ទប់ផ្ទះជួលបានសម្រេច២ដង ហើយ ធ្វើអោយនាងខានទៅធ្វើការត្រូវរោងចក្របញ្ឈប់ទៀត។
ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ៤៩ ជាន់ទី២ ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
យុវជនដែលរួមភេទជាមួយអនីតិជន ឈ្មោះ សុខ ចាន់ថន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់កើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុទើបតែ១៥ឆ្នាំប៉ុណ្ណោះ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ចបានអោយដឹងថា យុវជនសង្ស័យនិងក្មេងស្រីរងគ្រោះ គឺធ្វើការដេរ ស៊ីថ្ងៃក្នុងរោងចក្រជាមួយគ្នា ហើយ ទើបតែស្គាល់គ្នាបាន២ថ្ងៃប៉ុណ្ណោះ ក៏ទំនាក់ទំនងស្នេហាជាមួយគ្នា ។ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យ បានល្បួងនាងទៅកាន់បន្ទប់របស់ខ្លួន រួចរួមភេទបានសម្រេច១ដង ។ បន្ទាប់មក បានជិះម៉ូតូដឹកនាងទៅដើរលេងនៅវត្តជន្លង់ម្លូ រហូតដល់វេលាល្ងាចទើបត្រលប់ទៅបន្ទប់ជួលវិញ ហើយ បានលួងលោមនាងឲ្យផឹកស្រារហូតដល់ស្រវឹង ក៏រួមភេទជាមួយគ្នាបានសម្រេច១ដងទៀត ហើយក៍បានឲ្យនាងបិទទូស័ព្ឌដេកនៅបន្ទប់ជួលរបស់ខ្លួន១យប់ រហូតដល់វេលាព្រឹកថ្ងៃទី១៦ ខែមិថុនា ទើបដឹកនាងទៅរោងចក្រ ស្រាប់តែខាងរោងចក្របានបញ្ឈប់ក្មេងស្រីរងគ្រោះពីការងារ។នាង ក៍បានត្រលប់ទៅផ្ទះវិញ ត្រូវម្តាយសួនាំរឿងបាត់១យប់ នាងក៍ប្រាប់ម្តាយ។
តាមព័ត៌មាន បានឲ្យដឹងទៀតថាបន្ទាប់ពីដឹងរឿង ម្តាយ ក៏បានទាក់ទងយុវជនឲ្យជួបដោះដ្រាយគ្នា តែយុវជននោះព្យាយាមគេចម្តាយ ក៏មកប្តឹងសមត្ថកិច្ចតាមរកនិងប្រាប់ប្អូនស្រីយុវជននោះអោយចូលខ្លួនដោះស្រាយគ្នា កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឃាត់ខ្លួនតែម្តង៕
