កំពង់ស្ពឺ៖ 

ផ្ទះចំនួន៣ខ្នង បានរបើកដំបូលនិងដួលរលំដោយសារតែជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់និងរន្ទះបាញ់ បង្កឲ្យមានការភ្ញាក់ផ្អើល។

ករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់និងរន្ទះបាញ់ បណ្ដាលឲ្យរបើកប៉ើងដំបូលផ្ទះនិងដួលរលំផ្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងភូមិត្រពាំងរកា និងភូមិពេជ្រមុនី ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

 សមត្ថកិច្ចខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា មានករណីគ្រោះធម្មជាតិមួយ បានកើតឡើងនៅវេលាម៉ោង៤និង៤៥ នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ រន្ទះបាញ់ ត្រូវដំបូលផ្ទះនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាត និងដួលរលំចំនួន៣ខ្នង ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងទៀតថាផ្ទះប្រជាពលរដ្ឋរងគ្រោះទី១ - ម្ចាស់ផ្ទះឈ្មោះ ខៀវ ដន ភេទប្រុសអាយុ៣៧ឆ្នាំ ររស់នៅក្នុងភូមិពេជ្រមុនី ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីរន្ទះបាញ់ចំដំបូលផ្ទះ បណ្ដាលឱ្យរងការខូចខាតធ្លាក់ក្បឿងអស់ចំនួន១៤សន្លឹក ប៉ុន្តែមិនប៉ះពាល់រងរបួសដល់មនុស្សឡើយ និងសត្វទេ។ 

ទី២- ម្ចាស់ផ្ទះឈ្មោះ សួន ចំរើន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិ ពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានខ្យល់កន្ត្រាក់បក់បោកចំ បណ្តាលឱ្យដួលរលំផ្ទះមួយខ្នង ដែលមានទំហំ ៦ម៉ែត្រ គុណនិង៧ម៉ែត្រ ដំបូលប្រកស័ង្កសី ជញ្ជាំងស័ង្កសី បណ្ដាលឧ្យរងការខូចខាតទាំងស្រុង មានស្រូវចំនួន ៥បាវ អង្ករទម្ងន់៤០គីឡូក្រាម មុង ភួយ សំលៀកបំពាក់មួយចំនួន ចាន ឆ្នាំង និងឯកសារមួយចំនួនផងដែរ។

និងទី៣- ម្ចាស់ផ្ទះឈ្មោះ ទូច ចុម ភេទ ប្រស អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងរកា ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានខ្យល់កន្ត្រាក់របើកប៉ើងដំបូលផ្ទះអស់ស៊ីប្រូស៊ីម៉ង់ចំនួន៩សន្លឹក។ 

សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ចំពោះករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់និងរន្ទះបាញ់ខាងលើនេះមិនបណ្តាលឱ្យប៉ះពាលដល់សត្វនិងរងរបួសមនុស្សនោះឡើយ៕