ភ្នំពេញ៖

ផ្ទះប្រជាពលរដ្ឋលក់សាំងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និង ឆេះបំផ្លាញសម្ភារៈនៅក្នុងផ្ទះមួយចំនួន បង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និង សមត្ថកិច្ចជំនាញចេញរថយន្ត ទៅជួយអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២:១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីបុរសជាម្ចាស់ផ្ទះ បានឲ្យដឹងថានៅមុនពេលកើតហេតុ រូបគាត់ បានឃើញទុស្សេខ្សែភ្លើងនៅខាងក្នុងផ្ទុះ រួចបង្កទៅជាអគ្គិភ័យ បានឆាបឆេះយ៉ាងសន្ធោ សន្ធៅ ។ ភ្លាមនោះដែរ ក៏មានបងប្អូនប្រជាពលរដ្ឋក្បែរខាង ទាញបំពង់ពន្លត់អគ្គិភ័យនិងទុយោទឹកដើម្បីមកជួយបាញ់ពន្លត់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញ សុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។ ក្រោយមក ខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានដំណឹងខាងលើ រួចក៏ចេញរថយន្តគ្រប់គោលដៅទៅជួយបាញ់ពន្លត់ភ្លាមៗផងដែរ។ 

បន្ទាប់ពីកម្លាំងជំនាញប្រតិបត្តិការណ៍បាញ់ពន្លត់ចប់ ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿង ទើបរលត់ទៅវិញជាស្ថាពរ។ ចំពោះករណីអគ្គិភ័យខាងលើ ខាងមន្រ្តីជំនាញ បានសន្និដ្ឋានថាគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ៕