រដ្ឋបាលស្រុកកំរៀង សហការជាមួយការិយាល័យគយនិងរដ្ឋាករ ចុះត្រួតពិនិត្យទំនិញគេចពន្ធពីប្រទេសថៃ និង អប់រំឲ្យអាជីវករនិងពលរដ្ឋ ចូលរួមពហិកា

National • June 15, 2026
 រដ្ឋបាលស្រុកកំរៀង សហការជាមួយការិយាល័យគយនិងរដ្ឋាករ ចុះត្រួតពិនិត្យទំនិញគេចពន្ធពីប្រទេសថៃ និង អប់រំឲ្យអាជីវករនិងពលរដ្ឋ ចូលរួមពហិកា

បាត់ដំបង៖

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយយោងតាមណែនាំរបស់លោក សុខ ដែន អភិបាលស្រុកកំរៀង បានចាត់អោយ លោក ជុន វិបុល អភិបាលស្រុកស្ដីទី បានដឹកកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំរៀង សហការជាមួយការិយាល័យ គយនិងរដ្ឋាករ រួមនិងអាជ្ញាធរឃុំបឹងរាំង មេភូមិអូដាលើ ចុះពិនិត្យការលក់ដូររបស់អាជីវករក្នុងផ្សារ ខេអឌី និង បានធ្វើការណែនាំអាជីវករឲ្យចូលរួមដូចខាងក្រោម៖

១.ចូលរួមរាយការណ៍ពីទំនិញគេចពន្ធមកពីប្រទេសថៃ

២.ចូលរួមបញ្ឈប់ការដាក់លក់ទំនិញរបស់ប្រទេសថៃ។

៣.ហាមឃាត់ការបញ្ជាទិញទំនិញថៃស្តុកថ្មី។

៤.បើមានទំនិញថៃនៅសល់ស្តុកចាស់តិចតួច ទុករយៈពេលឱ្យចំនួន២ថ្ងៃ  ដើម្បីធ្វើការយកចេញ និងបញ្ឈប់ការដាក់លក់បន្តទៀត៕