បន្ទាយមានជ័យ៖
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមដំណើរជាមួយក្រុមការងាររដ្ឋបាលក្រុង សង្កាត់ ភូមិ.ចុះពិនិត្យនិងណែនាំដល់អាជីវករដែលលក់ដូរនៅក្នុងផ្សារអគ្គះ(ផ្សាត្រី) ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត បញ្ឈប់បន្ទាន់រាល់ទំនិញ និងសាច់បង្កក ផ្សេងៗដែលនាំចូលមកពីប្រទេសសៀម មកលក់ដូរចែកចាយដល់ប្រជាពលរដ្ឋយើងបរិភោគជាដាច់ខាត។
លោក គាត ហ៊ុល អភិបាលក្រុង ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ក៏បានបន្តធ្វើការណែនាំដល់អាជីវករប្ដូរប្រាក់ ហាមមិនឲ្យដាក់ផ្លាកសញ្ញាដើម្បីប្ដូរប្រាក់បាតនៅទីប្រជុំជនផងដែរ ហើយ លោក ក៏បានបន្តណែនាំដល់អាជីវករលក់ដូរក្នុងផ្សារ ឲ្យបានប្រើប្រាស់នូវផលិត ផលរបស់ខ្មែរ។ យើង ក៏បានឃើញថាក្រុមអាជីវករ ក៏បានអបអរសាទរដល់លោកអភិបាលក្រុង និងសហការជាមួយអាជ្ញាធរដើម្បី រួមចំណែក ក្នុងការប្រើប្រាស់ផលិតផលរបស់ខ្មែរយើងសុទ្ធសាធ។
គួររំលឹកផងដែរកន្លងមកនៅទីផ្សារក្រុងប៉ោយប៉ែត ឃើញថាមានទំនិញថៃមួយចំនួននៅតែបន្តដាក់លក់ក្នុងទីផ្សារ។ ដូច្នេះអាជ្ញាធរ នៅពេលនេះ លោក ពង្រឹងដល់អាជីវករដើម្បីបញ្ឈប់ប្រើប្រាស់និងលក់ដូរទំនិញនិងផលិតផលរបស់សៀម។ ជាចុងក្រោយអាជ្ញាធរ បានក្រើនរំលឹកដល់ក្រុមអាជីវករថាថ្ងៃក្រោយ បើមានទំនិញសៀមបន្តដាក់លក់នៅទីផ្សារទៀត អាជ្ញាធរនិងអនុវត្តទៅតាមនីតិវិធីនៃច្បាប់៕
