(ត្បូងឃ្មុំ)៖

អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯ.ឧ ប៉ែន កុសល្យ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ, ក្រុមការងារចម្រុះខេត្ត សហការ ជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មានការសម្របសម្រួលផ្ទាល់ពីស្ថាប័នអយ្យការ ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្នុងការរឹតបន្តឹងសន្តិសុខ គ្រប់គ្រងរាល់ការស្នាក់នៅ និងអាជីវកម្មរបស់ជនបរទេសនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មិនឱ្យមានការលួចលាក់ប្រព្រឹត្តបទល្មើសជាដាច់ខាត បានចុះអនុវត្តវិធានការច្បាប់យ៉ាង តឹងរ៉ឹង ដោយសម្រេចបិទជាបណ្តោះអាសន្ននូវទីតាំងក្រុមហ៊ុន«ឃីងរ៉ូស្ទើ អេនធើធេនមិន ឯ.ក» (King Rooster Entertainment Co., Ltd.) ស្ថិតនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ ក្រោយរកឃើញភាពមិន ប្រក្រតីពាក់ព័ន្ធនឹងការស្នាក់នៅរបស់ជនបរទេស ។

នៅក្នុងប្រតិបត្តិការចុះអនុវត្តផ្ទាល់នេះ សមត្ថកិច្ច បានបិទខ្ទប់ទីតាំងក្រុមហ៊ុនទាំងស្រុង ដែលមានអគារសរុបចំនួន ៣៣ អគារ និងវីឡា ៣ ជាន់ ចំនួន១៥ខ្នង និងបានចាត់ វិធានការក្តៅ ជុំវិញការកាត់ផ្តាច់ការផ្គត់ផ្គង់ប្រព័ន្ធទឹក មានវ៉ានទឹកសរុបចំនួន ៤១ កន្លែង ប្រព័ន្ធអគ្គិសនីម៉ាស៊ីនភ្លើងចំនួន ២ គ្រឿង រួមទាំងខ្សែបណ្តាញតភ្ជាប់នានា ប្រព័ន្ធអ៊ីន ធើណេត ត្រូវបានកាត់ផ្តាច់ទាំងស្រុង ។ 

ក្នុងនោះផងដែរ អគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃ បានដាក់ កាមេរ៉ាសុវត្ថិភាពចំនួន ២ គ្រឿងផងដែរ ៕