សមត្ថកិច្ចចម្រុះ បន្តចុះត្រួតពិនិត្យឃ្លាំង១២ទីតាំង រកឃើញទំនិញថៃហួសសុពលភាព ១ទីតាំងនៅសង្កាត់និរោធ

National • June 16, 2026
 សមត្ថកិច្ចចម្រុះ បន្តចុះត្រួតពិនិត្យឃ្លាំង១២ទីតាំង រកឃើញទំនិញថៃហួសសុពលភាព ១ទីតាំងនៅសង្កាត់និរោធ

ភ្នំពេញ៖

ទីតាំងឃ្លាំងស្តុបទំនិញចំនួន១២ទីតាំង ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ សហការជាមួយសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យឆែកឆេរ ហើយ រកឃើញឃ្លាំងទំនិញថៃមួយកន្លែងនៅសង្កាត់និរោធ ច្បារអំពៅ រាជធានីភ្នំពេញដែលទំនិញ ខ្លៈហួសកាលបរិច្ឆេទប្រើប្រាស់។

តាមរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការ ដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌ ទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង អមសាលា ដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋាន សរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផល បង្កកមានប្រភពពីប្រទេសថៃ។ 

តាមរយៈប្រតិបតិការនេះ សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំងចំនួន១ ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាឃ្លាំងស្តុកទំនិញ ប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ សរុបចំនួន ១.៦៤៧កេស ស្មើនឹង ១៤.៦៣៨,៥គីឡូក្រាម នាំចូលពីបរទេស  ក្នុងនោះការិយាល័យ ក.ប.ប រាជធានី ភ្នំពេញ បានរកឃើញទំនិញចំនួន ១៧មុខ ជាទំនិញនាំចូលពីប្រទេសថៃ និងមានទំនិញ ចំនួន ២មុខ គឺ ទឹកតែអូអ៊ិឈិ ចំនួន ៣៤កេស និងទឹកវីតាមីន Blue ចំនួន ៤កេស ហួសកាលបរិច្ឆេទប្រើប្រាស់។

ក្រោយការត្រួតពិនិត្យ ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង កម្លាំងចម្រុះ បានសម្រេចបិទឃ្លុំទីតាំងនេះបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕