ភ្នំពេញ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាក Ford Mustang មួយគ្រឿងក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹងស្រាទៅបុកពីក្រោយកង់បី ដែលកំពុងធ្វើដំណើរនៅពីមុខរុញទៅបុកផ្ទប់ពីក្រោយរថយន្ត Range rover មួយគ្រឿងទៀតកំពុងឈប់ចតនៅមុខភោជនីដ្ឋានមួយកន្លែង បណ្តាលឲ្យម្ចាស់កង់បីកៀបជាប់បាក់ជើងម្ខាង រងរបួសធ្ងន់បញ្ជូនយកទៅ  មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩:១៥នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។ បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកកង់បីឥណ្ឌា ពណ៌ស មួយគ្រឿងពាក់ ផ្លាកលេខភ្នំពេញ1GR-3951 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦៩ ទិសដៅពីជើងទៅត្បូង។

លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក Ford Mustang ពណ៌ស ពាក់ផ្លាក លេខ ភ្នំពេញ 2AF-3655 បើកបរដោយបុរសម្នាក់ ទាំងស្ថានភាពស្រវឹងធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកកង់បីពីក្រោយយ៉ាងពេញទំហឹង ប៉ើងទៅបុកផ្ទប់ពីក្រោយរថយន្តម៉ាក RANGE ROVER មួយគ្រឿងទៀតពណ៌ខ្មៅពាក់ ផ្លាក លេខ ភ្នំពេញ 2AA-9398 ដែលឈប់ចតចោលនៅមុខភោជនីយដ្ឋានមួយកន្លែង បណ្ដាលឲ្យរងការខូចខាតយ៉ាង ដំណំនិងធ្វើឲ្យអ្នកបើកកង់បីកៀបជាប់បាក់ជើងម្ខាងរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋ ជួយកោះចេញរួចទាក់ទងទៅរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗចំណែកឯអ្នកបើក រថយន្តបង្កត្រូវសមត្ថកិច្ចគាត់ខ្លួន។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងកង់បីទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំផ្កាដោះស្រាយគ្នានៅពេលក្រោយ៕