កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម4នាក់ ដែលរំលោភបូកសេព សន្ថវៈ ទៅសាលាដំបូង
បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថ
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម4នាក់ ដែលរំលោភបូកសេពសន្ថវៈ
ទៅសាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តច្បាប់ នៅថ្ងៃទី០2
ខែកក្តដា ឆ្នាំ2026។ ជនសង្ស័យឈ្មោះនិន យ៉ាង ភេទប្រុស អាយុ19ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី
សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ
បានឱ្យដឹងថា៖ជនសង្ស័យខាងលើ និងបក្ខពួក 03នាក់ ដែលបានធ្វើសកម្មភាព
រួមគ្នា រំលោភលើក្មេងស្រីជនរងគ្រោះ ឈ្មោះ ម.រ.ដ.ច.ន អាយុ16ឆ្នាំ
ប្រព្រឹត្តកាលពីវេលា ម៉ោង19 និង 00នាទី
ថ្ងៃទី29 ខែមិថុនា ឆ្នាំ2026
នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រី
សុខ ឡេង បញ្ជាក់ថា៖បន្ទាប់ពីមានពាក្យបណ្តឹងពីអ៊ុំស្រីរបស់ជនរងគ្រោះ
លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងចំនោម4នាក់
ដែលបានរំលោភលើជនរងគ្រោះ។ ក្រោយពីសួរនាំ ជនសង្ស័យបានឆ្លើយ សារភាពថា
ខ្លួននិងបក្ខពួកចំនួន3នាក់ទៀត ពិតជាបានរំលោភសេពសន្ថវៈទៅលើ
ជនរងគ្រោះ ទាំងអស់គ្នាពិតប្រាកដមែន។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រៀបចំសំណុំរឿង បញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តច្បាប់។ ចំណែកជនសង្ស័យ03នាក់ទៀត កំពុងស្រាវជ្រាវរកចាប់ខ្លួនបន្ត ដើម្បីយកមកអនុវត្ត ច្បាប់៕ (សៅនៅ)