កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រី បង្ហាញពីឆន្ទៈក្នុងការបញ្ឈប់ការប្រើប្រាស់នាមត្រកូលខាងភាគីឪពុក
ផ្អែកតាមឯកសារតុលាការដែលទស្សនាវដ្ដី
People
ទទួលបានបានបង្ហាញថាបងប្អូនប្រុសស្រីទាំងពីរនាក់បានចុះផ្សាយការប្រកាសស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកនៅលើកាសែតក្នុងស្រុកមួយ
ជាផ្នែកមួយនៃនីតិវិធីផ្លូវច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា
ដែលតម្រូវឱ្យបុគ្គលចង់ប្តូរឈ្មោះ
ត្រូវចេញមុខមកលាតត្រដាងពីហេតុផលតាមរយៈសារព័ត៌មាននៅក្នុងតំបន់។
តាមនោះដែរ ម៉ាត់ដក្ស (Maddox) វ័យ ២៤ ឆ្នាំ និង សាហារ៉ា (Zahara) វ័យ ២១ ឆ្នាំ
សុទ្ធតែបានបង្ហាញពីឆន្ទៈក្នុងការបញ្ឈប់ការប្រើប្រាស់នាមត្រកូលខាងភាគីឪពុក
ដោយបានដាក់ពាក្យបណ្តឹងតវ៉ាជាផ្លូវការ
រួមជាមួយការប្រកាសតាមផ្លូវច្បាប់តាមរយៈសារព័ត៌មាន Los Angeles Daily Journal ស្របតាមបទប្បញ្ញត្តិនៃរដ្ឋកាលីហ្វ័រញ៉ា។ ក្នុងនោះ Maddox ដែលជាកូនប្រុសច្បងនិងមានដើមកំណើតខ្មែរបានស្នើសុំប្រើប្រាស់ឈ្មោះថា
ម៉ាត់ដក្ស ឈីវ៉ាន់ ចូលី (Maddox Chivan Jolie) ខណៈដែល Zahara ស្នើសុំប្រើប្រាស់ឈ្មោះថា Zahara Marley Jolie ទៅថ្ងៃអនាគត។ តាមពិតទៅ អ្នកទាំងពីរក៏មិនបានប្រើប្រាស់នាមត្រកូល
Pitt
ក្នុងការធ្វើការងារ
ឬសកម្មភាពផ្ទាល់ខ្លួនអស់មួយរយៈពេលធំមកហើយដែរ។
បច្ចុប្បន្ន
ពាក្យបណ្តឹងតវ៉ារបស់អ្នកទាំងពីរមិនទាន់ត្រូវបានអនុម័តនៅឡើយទេ
ព្រោះត្រូវឆ្លងកាត់នីតិវិធីនៃការស៊ើបសួរជាមុនសិន។ ក្នុងនោះ Maddox មានកាលវិភាគឡើងសវនាការស៊ើបសួររឿងប្តូរឈ្មោះនៅថ្ងៃទី ១៤
ខែកញ្ញា ខាងមុខនេះ ហើយបន្ទាប់មកគឺ Zahara ដែលមានកាលវិភាគស៊ើបសួរនៅថ្ងៃទី ២៨ ក្នុងខែដដែល។
កាលពីឆ្នាំ ២០២៤ កន្លងទៅ
ប្រភពព័ត៌មានមួយបានលាតត្រដាងអំពីទំនាក់ទំនងរបស់ Brad Pitt ជាមួយកូនៗថា កាលពីដំបូងឡើយ
លោកនៅតែអាចទាក់ទងជាមួយតែកូនៗណាដែលមិនទាន់គ្រប់អាយុប៉ុណ្ណោះ
ប៉ុន្តែបច្ចុប្បន្នកូនៗទាំងអស់បានធំដឹងក្តីក្លាយជាមនុស្សពេញវ័យតាមផ្លូវច្បាប់អស់ហើយ។
នៅក្នុងឆ្នាំដដែលនោះដែរ Shiloh ដែលជាកូនស្រីបង្កើត
ហើយកាលនោះទើបតែមានអាយុគ្រប់ ១៨ ឆ្នាំ ក៏បានដាក់ពាក្យបណ្តឹងស្នើសុំបញ្ឈប់ការប្រើប្រាស់នាមត្រកូលរបស់លោកដូចគ្នា។
ខណៈអ្នកនាំពាក្យរបស់ Angelina
Jolie មិនបានឆ្លើយតបអ្វីអំពីការចុះផ្សាយនេះ
ប្រភពជិតដិតម្នាក់របស់ Brad Pitt បានទម្លាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ
People
ថា៖
«នេះគឺជាលទ្ធផលនៃការបង្កើតភាពរង្គោះរង្គើឱ្យក្មេងៗប្រឆាំងនឹងអាណាព្យាបាល
ដែលបានអូសបន្លាយពេលយ៉ាងយូរ។ វាជាការពិតដ៏គួរឱ្យខ្លោចចិត្តជាទីបំផុត
ប៉ុន្តែក៏មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីដែរ នៅពេលដែលវាជាពេលវេលារាប់ឆ្នាំមកហើយ
ដែលអាណាព្យាបាលម្ខាងបានប្រើប្រាស់កូនៗធ្វើជាអាវុធដើម្បីប្រយុទ្ធប្រឆាំងនឹងម្ខាងទៀត
ដោយមិនខ្វល់ខ្វាយពីផលវិបាកដែលនឹងកើតឡើងទាល់តែសោះ»។
គួរបញ្ជាក់ថា
ការផ្លាស់ប្តូរឈ្មោះនេះកើតឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ជាច្រើនឆ្នាំអំពីភាពតានតឹងរវាងកូនៗ
និង Brad
Pitt បន្ទាប់ពីការបែកបាក់ដ៏ជូរចត់របស់លោក និង Angelina
Jolie ក្នុងឆ្នាំ២០១៦
ក្រោយរៀបការបានពីរឆ្នាំ និងជាង ១០ ឆ្នាំជាគូស្នេហ៍។
ដំណើរការលែងលះរបស់ពួកគេត្រូវបានបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ ២០២៤ ៕