យុវជនម្នាក់ជិះម៉ូតូដួលខ្លួនឯងស្របពេលមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក កិនចំក្បាលបែកខួរស្លាប់ យ៉ាងរន្ធត់
ភ្នំពេញ៖
យុវជនម្នាក់បែកខួរស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូដួល ដោយខ្លួនឯងស្របពេលមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកមកពីក្រោយលឿនមិនមើលមុខកិនចំក្បាលជនរងគ្រោះបន្ថែម
រួចបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង២:៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦
ស្ថិតនៅលើផ្លូវជាតិលេខ៦អា ចំណុចស្ពានលេខ ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញ យុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់
ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល 1AO-6700
ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អា ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។
លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ
ពុំដឹងថាជនរងគ្រោះមានបញ្ហាអ្វីនោះទេ ស្រាប់តែដួលដោយខ្លួនឯង
សន្លប់ស្តូកស្តឹងនៅកណ្តាលផ្លូវ។ ភ្លាមនោះដែរស្រាប់តែមាន
រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ធ្វើដំណើរមកពីក្រោយស្របទិសគ្នា ក៏កិនចំក្បាលជនរង គ្រោះបែកខួរស្លាប់យ៉ាងអាណោចអាធម្មរួចបន្តល្បឿនបើករត់គេចខ្លួនចេញពីកន្លែងកើត
ហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌ ជ្រោយចង្វា ចុះមកដល់ធ្វើការពិនិត្យនិងវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកឯសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុងគ្រួសារយកទៅ ធ្វើបុណ្យ តាមប្រពៃណី៕ ដោយ៖សាមេត