ភ្នំពេញ៖ស្ត្រីម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសជាប្ដី រងរបួស ស្រាល ក្រោយពេលជិះម៉ូតូឌុបគ្នាចេញពីលេងផ្ទះបងប្អូនរួចត្រឡប់ទៅផ្ទះវិញ ស្រាប់តែ មានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកជិះមកឆាបពីក្រោយ បណ្ដាលឱ្យធ្លាក់ស្ត្រីជាប្រពន្ធពីលើម៉ូតូ បោកក្បាលនៅហ្នឹងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនាវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវដួងងៀប ក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញប្ដីប្រពន្ធពីរនាក់ជិម៉ូតូមួយគ្រឿងម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1P-3775 ឌុបគ្នាចេញពីលេងផ្ទះបងប្អូន រួចធ្វើដំណើរតាមបណ្ដោយផ្លូវដួងងៀបទិសដៅ ពីជើងទៅត្បូង។ លុះពេលជិះមកដល់ចំណុចកើតហើយខាងលើ ស្រាប់តែគេឃើញមាន ម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាក់ ជិះមកពីក្រោយស្របទិសគ្នាពីជើងទៅត្បូងយ៉ាងលឿន ក៏ជ្រុលទៅកៀម៉ូតូជនរងគ្រោះ បណ្តាលឲ្យធ្លាក់ស្រ្តីរងគ្រោះពីលើម៉ូតូបោកក្បាលនៅនិងផ្លូវ ហើយ ម៉ូតូបង្កនោះ បានបន្តល្បឿនជិះគេចខ្លួនបាត់ស្រមោល ខណៈបុរសជាប្តីអត់ដឹងថា ប្រពន្ធ ធ្លាក់ពីលើម៉ូតូក៏បន្តល្បឿនទៅមុខបានប៉ុន្មានម៉ែត្រទើបដឹង រួចត្រឡប់មកក្រោយ មើលប្រពន្ធវិញ ក៏ពិនិត្យមើលឃើញថាស្ត្រីជាប្រពន្ធ បានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះតែរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជាបណ្ដោះអាសន្ន។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅប្រពន្ធតាមប្រពៃណី៕ ដោយ​៖សាមេត