លង់ទឹកស្លាប់ក្នុងបឹងឈូកម្នាក់ឯង បានអ្នកនេសាទត្រីប្រទះឃើញ រាយការណ៍ជូន សមត្ថកិច្ច

July 09, 2026
លង់ទឹកស្លាប់ក្នុងបឹងឈូកម្នាក់ឯង  បានអ្នកនេសាទត្រីប្រទះឃើញ រាយការណ៍ជូន សមត្ថកិច្ច

    កណ្តាល៖បុរសម្នាក់ បានលង់ទឹកស្លាប់ម្នាក់ឯងក្នុងបឹងឈូក  បានអ្នកនេសាទត្រី ប្រទះឃើញរាយការណ៍ជូនសមត្ថមិច្ច  ដោយកើតហេតុកាលពីវេលាម៉ោង ១៦និង១៥នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្នុងបឹងឈូក ខាងក្រោយភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចមូលដ្ធាន បានប្រាប់ឲ្យដឹងថាសពជនរងគ្រោះ‌មានឈ្មោះ អាន ប៊ុនថេង  ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះជនជាតិខ្មែរ មានទីលំនៅក្នុងភូមិជ្រៃរយោ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្ភារ:នៅក្បែរជនរងគ្រោះមាន ថងខ្មៅចំនួន០១ ។

    សមត្ថកិច្ច បានបន្តទៀតថាក្រោយទទួលបានព័ត៌មានភ្លាម លោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឲ្យអធិការរងទទួលការងារយុត្តិធម៌  កម្លាំងផ្នែកពិនិត្យវិភាគកន្លែង កើតហេតុ សហការជាមួយអាជ្ញាធរ លោកគ្រូពេទ្យ និងកម្លាំងប៉ុស្តិ៍នគរបាលព្រែកហូរ ចុះដល់ទីតាំងកើតហេតុ ។  តាមការបំភ្លឺរបស់ប្រជាពលរដ្ឋចំនួន០៤នាក់ ដែលបាននាំគ្នា ទៅអូសអួននេសាទត្រី  នៅក្នុងបឹងឈូក ចំណុចកើតហេតុ ក៏បានប្រទះឃើញសពជនរងគ្រោះលង់ទឹកនៅក្នុងបឹងឈូក  ក៏បានរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចចុះ មកពិនិត្យ។

សមត្ថកិច្ច បានធ្វើការពិនិត្យវិភាកកន្លែងកើតហេតុ នៅចម្ងាយពីភូមិប្រហែល៥០០ម៉ែត្រ ស្ថិតនៅក្នុងបឹងឈូក ជុំវិញមានតែបឹងឈូក គ្មានផ្ទះប្រជាពលរដ្ឋនោះទេ។ សព ផ្កាប់មុខចូលក្នុងទឹកបឹងដែលមានជំរៅប្រហែលជាងមួយម៉ែត្រ ក្បាលដាំចូលក្នុងបឹងឈូក មាត់មានជាប់កំប្លោក។ ក្រោយការពិនិត្យរបស់សមត្ថកិច្ចជំនាញនិងយោងលោកគ្រូពេទ្យ បានដាក់សេចក្តីសន្និដ្ធានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង បណ្តាលអោយ ឈ្លក់ទឹកស្លាប់ ។ សព ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​៖ប៉ែន​ឆន







 

x Enlarged Image