ភ្នំពេញ៖បុរសម្នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ
ចំណែកនារីម្នាក់ទៀតរួមដំណើរជាមួយ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ក្រោយពេលជិះម៉ូតូឌុបគ្នាបុកជាមួយនិងរថយន្តមិនស្គាល់ម៉ាក។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង ១:៣០នាទីរំ លងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៤
សង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដា scoopy ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម 1AH-8564 ជិះឌុបនារីម្នាក់ទៀត
ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីកើត ទៅលិចក្នុងល្បឿនលឿន។
លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ
ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ធ្វើដំណើរទិសដៅបញ្ច្រាសគ្នាពីលិចមកកើតវិញក្នុងល្បឿនយ៉ាងលឿន
ក៏ជ្រុលទៅបុកជាមួយនិងម៉ូតូចំពីមុខពេញទំហឹងបណ្ដាលឱ្យភាគីម្ចាស់ម៉ូតូស្លាប់បុរសម្នាក់
។ ចំណែកឯនារីរួមដំណើរជាមួយ
រងរបស់ធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែងភ្លាមៗ
ចំណែកឯរថយន្តបង្ក ក៏បានបើករត់គេចខ្លួន ចេញពីចំណុចកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌ
កំបូល ចុះមកវាស់វែងងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកឯសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាម
ប្រពៃណី។ រីឯនារីរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែង
៕ ដោយ
៖សាមេត
