ភ្នំពេញ៖ជនសង្ស័យម្នាក់
ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌដង្កោរ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានភ្លាមៗ
ក្រោយធ្វើសកម្មភាពរំលោភសម្លាប់ទៅលើស្រ្តីគ្រូពេទ្យជាជនជាតិចិនម្នាក់នៅក្នុងបុរីមួយកន្លែង។
ហេតុការណ៍ខាងលើនេះ
បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦:០០នាទីយប់ ត្រូវ និងថ្ងៃទី១២ ខែ កក្កដា
ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តាលផ្លូវជាតិលេខ ២ ក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌ ដង្កោ
រាជធានី ភ្នំពេញ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច
បានឲ្យដឹងថាមុនពេលកើតហេតុ ជនសង្ស័យបានដើរចូលទៅក្នុងផ្ទះជនរងគ្រោះ រួចបានយកកំប៉ុងជើងធូប
ពីជំនាងផ្ទះ វាយទៅលើក្បាលជន រងគ្រោះ ជាច្រើនដង រួចអូសជនរងគ្រោះទៅផ្ទះបាយខាងក្រោយ
ហើយ បានយកកូន កាំបិតចាក់ទៅលើជនរងគ្រោះ ចំនួន ៣កាំបិត
បណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗ។ ក្រោយពេលសម្លាប់រួចនោះ ជនសង្ស័យ បានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើ
(សព )ជនរងគ្រោះតាមក្រោយ ហើយ រត់គេចខ្លួនទៅបាត់ស្រមោល។ ក្រោយមក
សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគបាលខណ្ឌដង្កោរ
ធ្វើការតាមស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខាងលើ បានយកទៅអធិការដ្ឋាននគបាលខណ្ឌដង្កោរ
សួរនាំបន្ត។
ប្រភពបន្តពីបងស្រីបង្កើតជនដៃដល់
បានបញ្ជាក់ឲ្យដឹងទៀតថាជនសង្ស័យខាងលើ កាលពី៥ឆ្នាំមុន
បានសម្លាប់ប្អូនស្រីបង្កើតខ្លួនឯងម្ដងរួចមកហើយ
ព្រោះជនសង្ស័យ មានជំងឺសសៃប្រសាទ ហើយ បានជាប់ពន្ធនាគារទើបតែចេញមកវិញ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលដង្កោ ដើម្បីអនុ វត្តតាមនីតិវិធីច្បាប់។ ចំណែកសព សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សាមេត
