បុរសជនជាតិចិនម្នាក់ប៉ុនប៉ងលោតពីលើអគារមួយកន្លែងសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចជំនាញជួយសង្គ្រោះទាន់ពេល

July 15, 2026
បុរសជនជាតិចិនម្នាក់ប៉ុនប៉ងលោតពីលើអគារមួយកន្លែងសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចជំនាញជួយសង្គ្រោះទាន់ពេល

 

ភ្នំពេញ៖ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមានបុរសជាជនជាតិចិនម្នាក់ បានឡើងទៅលើអាគារមួយកន្លែង ប៉ុនប៉ងលោតសម្លាប់ខ្លួន តែត្រូវបានកម្លាំងជំនាញបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យករថយន្តពន្លត់អគ្គិភ័យដងវែង មកជួយសង្រ្គោះទាន់ពេល។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ពួកគេ បានឃើញបុរសជនជាតិចិនរូបនោះ បានដើរចេញពីបន្ទប់ក្នុងអាគារកើតហេតុខាងលើ រួចមកឈរស្រែកតែម្នាក់ឯងក្បែរច្រកមាត់បង្អួច ។ ភ្លាមនោះដែរ ប្រជាពលរដ្ឋបាននាំគ្នា រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានទាក់ទងទៅកម្លាំងជំនាញបង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំបញ្ចេញរថយន្ត ពន្លត់អគ្គិភ័យដែលមានកញ្រ្ចែងនិងដងវែងដើម្បីឡើងទៅជួយជនជាតិចិនរូបនោះ។

បន្ទាប់មក ក៏បានជួយដាក់មកក្រោមដោយសុវត្ថិភាពនិងដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ បន្ទាប់ពីសមត្ថកិច្ចជំនាញជួយសង្គ្រោះជនជាតិចិនរូបនោះ បានដាក់មកក្រោម រួចដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែងភ្លាមៗ៕ ដោយ ៖សាមេត






x Enlarged Image