បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកឃឿនផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

National • July 22, 2026
បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកឃឿនផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

 

ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយពេលជិះម៉ូតូលឿនជ្រុលទៅបុកនិងឃឿនផ្លូវ បណ្ដាលឲ្យម៉ូតូដួលអូសទៅមុខជាច្រើនមែន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង1:30នាទីរំលងអាធ្រាតឈានចូលថ្ងៃទី22 ខែកក្កដាឆ្នាំ 2026 ស្ថិតនៅលើផ្លូវ 217 ក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើកតហេតុ បានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1LK-5271ធ្វើដំណើរតាមបណ្ដោយផ្លូវពី ២១៧ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។

លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើទល់មុខនិង( ផ្សារតាម៉ាប់ព្រែកជ្រៃ) ក៏រេចង្កូតជ្រុលទៅកៀរខឿន បណ្ដាលឲ្យដួលបោកក្បាលផ្ទុបនិងថ្ម ធ្វើឲ្យជនរងគ្រោះស្លាប់ ភ្លាមៗ ចំណែកម៉ូតូ បានអូសទៅមុខជាច្រើនម៉ែត្រ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនូវអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្ន។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សាមេត






x Enlarged Image