ក្រុមការងារសមត្ថកិច្ច បានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់
ភ្នំពេញ៖
ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល
រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦
ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤
បានចុះត្រួតពិនិត្យ ៦១ទីតាំង រកឃើញជនបរទេស ស្នាក់នៅចំនួន ២៧២នាក់ មានឯកសារត្រឹមត្រូវ
។ ក្នុងប្រតិបត្តិការនេះ ក្រុមការងារ បានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ២ករណី
និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។
លោកស្រី
ដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាទាំង២ទីតាំងខាងលើនេះ
រួមមាន៖
១-ទីតាំងផ្ទះល្វែងលេខ
G-13 ផ្លូវហ្គូដឌី ក្នុងបរិវេនផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លូនជនជាតិចិន ០១នាក់ និងដកហូតវត្ថុតាង សម្រាប់ប្រើប្រាស់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
។
២-ទីតាំងបុរីកាណាឌីយ៉ា
ផ្ទះលេខ D21 ផ្លូវឌៀលណេស ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
ឃាត់ខ្លួនជនជាតិចិន ០២នាក់ និង ដកហូតសម្ភារៈសម្រាប់ប្រើប្រាស់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ចំពោះជនសង្ស័យជាជនជាតិចិន
និងសម្ភារៈវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ
ដើម្បីបន្តនីតិវិធី។
លោកស្រី
ដោ សម្ផស្ស ក៏បានរំលឹកផងដែរថា៖ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ
អភិបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំង
អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ម្ចាស់ទីតាំង និង ប្រជាពលរដ្ឋទូទៅ
សហការធ្វើយ៉ាងណា ឱ្យការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាន់តែមានប្រសិទ្ធិភាព៕ ដោយ៖ជុំសុវុទ្ធី