កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនជាតិបង់ក្លាដេស៩នាក់ ស្នាក់នៅខុសច្បាប់

National • July 21, 2026
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនជាតិបង់ក្លាដេស៩នាក់ ស្នាក់នៅខុសច្បាប់

 

ភ្នំពេញ៖ ជនជាតិបង់ក្លាដេសចំនួន ៩នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួននៅក្នុងប្រតិបត្តិការឆែកឆេរផ្ទះជួលមួយកន្លែងរកឃើញជនជាតិបរទេសទាំងនោះស្នាក់នៅដោយខុសច្បាប់ដោយពុំមានលិខិតឆ្លងដែននិងខ្លះទៀត មានលិខិតឆ្លងដែនតែហួសសុពលភាព។

  ការឃាត់ខ្លួនជនជាតិបរទេសនេះ ធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួលលេខ៧៤៨ ផ្លូវលេខ៦៨ ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ច បានឲ្យដឹងថានៅវេលាម៉ោងខាងលើ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើរដ្ឋបាលឆែកឆេរនៅតាមផ្ទះដើម្បីបង្រ្កាបបទល្មើស Online Scam ដែលកន្លងមកបានធ្វើឡើងជាប្រចាំដូចភ្លៀងរលឹម ។

លុះពេលចុះទៅដល់រកមិនឃើញមាន Online Scammer នោះទេ ប៉ុន្តែបានប្រទះឃើញ បុរសជនជាតិបង់ក្លាដេសចំនួន៩នាក់នោះ កំពុងស្នាក់នៅជុំគ្នា ។

តាមសមត្ថកិច្ច បានឲ្យដឹងទៀតថាពេលនោះ កម្លាំងក៏បានធ្វើការត្រួតពិនិត្យ ហើយ បានឃើញថាបុរសជនជាតិបង់ក្លាដែសទាំងនោះមួយចំនួន អត់មានលិខិតឆ្លងដែនទេ និង មួយចំនួនទៀតមា នលិខិតឆ្លងដែនដែរ ប៉ុន្តែហួសសុពលភាព បន្ទាប់មក ក៏បានធ្វើការ ឃាត់ខ្លួន រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំនិងចាត់ការ តាមនីតិវិធីច្បាប់ ៕ ម៉េង ធា






x Enlarged Image