បុរសម្នាក់ជិះម៉ូតូ វ៉ាកង់បី ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រចតស្ងៀមលើចិញ្ចើមផ្លូវ បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធម្ម
ភ្នំពេញ៖បុរសម្នាក់
បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូម៉ាក HONDA GIORNO វ៉ាកង់បី ក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រចតស្ងៀម នៅ លើចិញ្ចើមផ្លូវជាតិលេខ៣
យ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៣ ភូមិ ព្រៃកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌ កំបូល រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញងរថយន្ត កុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខកំពង់ ស្ពឺ 3A-6676
បានឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ៣។ ខណៈតៃកុងចុះទៅហូបបាយមួយភ្លែត ក្រោយមក
ស្រាប់តែគេឃើញ បុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក HONDA GIORNO ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៣ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។
ខណៈពេលជិះមកដល់ចំណុចកើតហេតុ
ស្រាប់តែឡើងវ៉ាកង់បីមិនចាំស្លាកលេខក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តកុងតឺន័រយ៉ាងពេញទំហឹង
បណ្ដាលឲ្យបោកក្បាលស្លាប់យ៉ាង អាណោចអាធ័ម ។ ភ្លាមនោះ អ្នកបើកបររថយន្តកុងទំនរ ក៏បានរត់គេចខ្លួនចេញពីចំណុចកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុ
សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ចុះមកធ្វើការវាស់វែង យករថយន្ដ និង ម៉ូតូ ទៅរក្សាទុករង់ចាំការដោះស្រាយ នៅពេលក្រោយ ។
ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ច ធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សាមេត