គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយនិងរថយន្ត បណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀត រងរបួសធ្ងន់

National • July 27, 2026
គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយនិងរថយន្ត បណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀត រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកឯបុរស ម្នាក់ទៀតរួមដំណើរជាមួយ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពេលពួកគេ ជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុកនិងរថយន្ត TACOMA បើកបរក្នុងទិសដៅបញ្រ្ចាសគ្នាចំពីមុខយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨:៣០ នាទីយប់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក TACOMA មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AE-8742 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម ។

លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានបុរសរងគ្រោះពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាក ព្រៃវែង 1W-8547 ឌុបគ្នាធ្វើដំណើរតាមម្ដាយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។

ខណៈពេលបើជិះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកចំពីមុខរថយន្តម៉ាកTACOMA យ៉ាងពេញទំហឹង បណ្ដាលឲ្យយភាគីខាងម៉ូតូស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯភាគីតៃកុងរថយន្ត ក៏បានបើកទ្វាររត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ​៖សាមេត





 

x Enlarged Image