បុរសញៀនថ្នាំកាប់ឪពុកបង្កើតជាប់គុកជាង២ឆ្នាំ ចេញវិញបានជាង២០ថ្ងៃ ដេញចាក់ អ្នកភូមិនិងម្ដាយមិនបានសម្រេច ចាក់ពោះខ្លួនឯងរបួសធ្ងន់

National • July 28, 2026
បុរសញៀនថ្នាំកាប់ឪពុកបង្កើតជាប់គុកជាង២ឆ្នាំ ចេញវិញបានជាង២០ថ្ងៃ ដេញចាក់ អ្នកភូមិនិងម្ដាយមិនបានសម្រេច ចាក់ពោះខ្លួនឯងរបួសធ្ងន់

ភ្នំពេញ៖ បុរសញៀនថ្នាំម្នាក់កាប់ឪពុកជាប់ពន្ធនាគារព្រៃស រយៈជាង២ឆ្នាំ ទើបចេញ មកវិញ បានជាង២០ថ្ងៃ ក៏ដេញចាក់អ្នកភូមិននិងម្ដាយបង្កើតខ្លួនឯងទៀត មិនបាន សម្រេច ក៏ចាក់ពោះខ្លួនឯង បណ្ដាលឲ្យរបួសធ្ងន់ និងត្រូវនគរបាលឃាត់ខ្លួន ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។ បុរសរូបនោះឈ្មោះ លីវ ជាតិឡេង អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកើត ហេតុខាងលើ រងរបួសរយះពោះ គ្រូពេទ្យដេរចំនួន០៥ថ្នេរ ។

តាមស្រ្តីជាម្ដាយ បានឱ្យដឹងថាកូនប្រុសគាត់បានប្រើថ្នាំញៀនថ្នាំរហូតដល់កម្រិតធ្ងន់ធ្ងរហើយកន្លងមក គាត់បានបញ្ជូនទៅកាន់មណ្ឌលកែប្រែបន្សាបគ្រឿងញៀនចំនួន ៤លើករួចមកហើយ ប៉ុន្តែមិនអាចផ្ដាច់គ្រឿងញៀនបានឡើយ។  កាលពីជាង២ឆ្នាំមុន កូនប្រុសគាត់រូបនេះ បានកាប់ឪពុកបង្កើតខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន និង បានជាប់ពន្ធនាគារព្រៃសរយៈពេល២ឆ្នាំ៣ខែ ហើយ ទើបតែចេញវិញបានរយៈពេល២៤ថ្ងៃប៉ុណ្ណោះ ។

ស្ត្រីជាម្ដាយរូបនោះបានឲ្យដឹងទៀតថា មុនពេលកើតហេតុទំនងជាគ្រឿងញៀន រើឡើងកូន បានកាន់កាំបិតដេញចាក់អ្នកភូមិ តែមិនបានបណ្ដាលឲ្យរងរបួសឡើយ។ ក្រោយមក គាត់ក៏ចាប់ដាក់ឃុំនៅក្នុងផ្ទះ និង ចាក់សោទ្វាពីខាងក្រៅ ស្រាប់តែកូនប្រុសនេះ ហែកជញ្ជាំងស័ង្កសីរត់ចេញក្រៅ រួចក៏ដេញចាក់គាត់ដែលជាម្ដាយបង្កើតតែគាត់រត់គេចទាន់ ដោយខឹងពេក កូន ក៏ចាក់ពោះខ្លួនឯង បណ្ដាលឱ្យរងរបួសតែម្ដង ។

បន្ទាប់ពីមានអំពើហិង្សា ស្ត្រីជាម្ដាយនិងអ្នកភូមិ បានប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យ ជួយអន្តរាគមន៍ឃាត់ខ្លួន រួចបញ្ជូនទៅកាន់មន្ទីរសម្រាកព្យាបាលសុភ័ក្រ្តវិសាល ដេរ របួសចំនួន០៥ថ្នេររួចរាល់ កម្លាំងនគរបាល ក៏បាននាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ម៉េង ធា​





 

x Enlarged Image