នារីរូបស្រស់ពីរនាក់ បើករថយន្តវ៉ាជែងទាំងបញ្ច្រាសផ្លូវ ជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់
ភ្នំពេញ៖បុរម្នាក់
បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូ ត្រូវនារី២នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងវ៉ាជែងទាំងបញ្ច្រាសផ្លូវ
ជ្រុលទៅបុកចំពីមុខម៉ូតូយ៉ាងពេញទំហឹង។
ហេតុការណ៍នេះ
កើតឡើងកាលពីវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៦
ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។
បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញនារីម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាក AVATAR ពណ៌ខ្មៅពាក់លេខកម្ពុជា
V.C.8989 រួមដំណើរជាមួយនិងនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវមួយ១០០៣ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។
លុះពេលបើកមកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងជ្រុលទៅបុកម៉ូតូម៉ាក HONDA SCOOPY
ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HL-4247
ជិះទិសដៅបញ្រ្ចាសគ្នាពីជើងទៅត្បូងចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូ
បានស្លាប់យ៉ាងអាណាចអាធ័ម ចំណែកឯនារីទាំង២នាក់ បានបើករថយន្តបង្ក
រត់គេចពីកន្លែងកើតហេតុ បាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះមកធ្វើកាវាសវែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយ នៅពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ច ធ្វើលិខិតប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សាមេត