បុរសម្នាក់ ជិះម៉ូតូលឿនជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿងទៀតមិនចាំម៉ាក បណ្តាលឲ្យរងរបួសធ្ងន់

National • July 30, 2026
បុរសម្នាក់ ជិះម៉ូតូលឿនជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿងទៀតមិនចាំម៉ាក បណ្តាលឲ្យរងរបួសធ្ងន់

 

ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសធ្ងន់ក្រោយពេលជិះម៉ូតូម៉ាកPCXក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតធ្វើដំណើរនៅពីមុខ បណ្តាលឲ្យដួលបោកផ្ទប់និងផ្លូវ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩:៣០នាទី យប់ថ្ងៃទី២៩ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ​ គេឃើញបុរសរងគ្រោះម្នាក់ជិះម៉ូតូម៉ាក PCX ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1IJ-9925 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣០ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។

លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាក ធ្វើដំណើរនៅពីមុខចំពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលខ្ទប់នៅនិងផ្លូវរងរបួសធ្ងន់ ។ ចំណែកឯម៉ូតូមួយគ្រឿងទៀត ក៏បន្តល្បឿនជិះគេចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ រួចទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកបុរសរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែង ចំណែកម៉ូតូ សមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដើមថ្កូវ ជាបណ្ដោះអាសន្នរង់ចាំទាក់ទងរកសាច់ញាតិមកទទួល៕ ដោយ​៖សាមេត






x Enlarged Image