ជនសង្ស័យ២នាក់ជិះធ្វើសកម្មភាពឆក់ទូរស័ព្ទនារីម្នាក់ ត្រូវនារីរងគ្រោះជិះប្រដេញធាក់ពីក្រោយ បណ្តាលឲ្យម៉ូតូសងខាង រងរបួសនារីរងគ្រោះ ចំណែកជនសង្ស័យឃាត់ខ្លួនបាន ម្នាក់ និង រត់គេចខ្លួនម្នាក់
ភ្នំពេញ៖
ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកម្នាក់ទៀត បានធ្វើសកម្មភាពជិះម៉ូតូឆក់ ទូរស័ព្ទពីនារីម្នាក់
ត្រូវបាននារីរងគ្រោះជិះម៉ូតូតាមបំបុកពីក្រោយ បណ្ដាលឲ្យដួលម៉ូតូទាំងពីរគ្រឿង ដួលលើចិញ្ចើមផ្លូវ
និង រងរបួសនារីរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ។
ចំណែកជនសង្ស័យ
ត្រូវពលរដ្ឋឃាត់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ ទៀតរត់គេចខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ
បានកើតឡើងកាលពីវេលាម៉ោង 10:50នាទីយប់ ថ្ងៃទី30 ខែកក្កដា ឆ្នាំ2026 ចំណុចជាប់រង្វង់មូលទួលគោកចាស់
ស្ថិតនៅលើផ្លូវ៥៩២ កែងនិងផ្លូវ ៦០៦ក្នុងសង្កាត់បឹងកក់ទី ២
ខណ្ឌទួលគោករាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ
បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្គុបពី ពណ៌ខៀវពាក់ស្លាកលេខ
ភ្នំពេញ 1LO
5704
ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩២ទិសដៅពីលិចទៅកើត ។
ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ
ស្រាប់តែគេឃើញមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1LK4230
ធ្វើសកម្ម ភាពឆក់ទូរសព្ទម៉ាក iPhone 13
របស់ជនរងគ្រោះបានសម្រេច ហើយ ជនសង្ស័យ ជិះម៉ូតូរត់គេចខ្លួន
តែត្រូវនារីរងគ្រោះជិះប្រដេញពីក្រោយ ហើយ ស្រែកចោរៗ រួចបំបុកពីក្រោយម៉ូតូជនសង្ស័យ
បណ្តាលឲ្យម៉ូតូដួលទាំង២គ្រឿងខ្ទាតលើចិញ្ចើមផ្លូវ ធ្វើឲ្យនារីរងគ្រោះ រងរបួសបញ្ជូនទៅមន្ទីពេទ្យព្រះកុសមៈភ្លាមៗ
ចំណែកជនសង្ស័យត្រូវពលរដ្ឋឃាត់បានម្នាក់ប្រគល់ជូនសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លូន។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់យកមធ្យោបាយទាំងអស់ រួមទាំងវត្ថុតាំង និង ជនសង្ស័យ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ រួចហើយ និងបញ្ជូន បន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តនិតិវិធី៕ ដោយ៖សាមេត