កម្លាំងគយចល័ត បង្ក្រាបបារីគេចពន្ធខុសច្បាប់ សរុប ៣៦,០០០សុង នៅខេត្តស្វាយរៀង

July 17, 2026
កម្លាំងគយចល័ត បង្ក្រាបបារីគេចពន្ធខុសច្បាប់ សរុប ៣៦,០០០សុង នៅខេត្តស្វាយរៀង

 

ស្វាយរៀង៖កម្លាំងគយចល័ត បានចុះទៅបង្រ្កាបដល់ទីតាំងឃ្លាំងស្តុកបារីមួយកន្លែងនៅ ជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា រួមជាមួយ លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាប បទល្មើស  កម្លាំងគយចល័តនៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ដែលដឹកនាំផ្ទាល់ ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន បង្ក្រាបបទល្មើសទូទាំងប្រទេស។

ប្រតិបត្តិការនេះ បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងយោធាការពារព្រំដែន២៣២ របស់ខេត្តស្វាយរៀង  កងរាជអាវុធហត្ថលើផ្ទៃប្រទេស  កងរាជអាវុធហត្ថខេត្តស្វាយរៀង និងការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត។

ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្វាយរៀង ដែលដឹកនាំផ្ទាល់ដោយលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តស្វាយរៀង  កម្លាំងចម្រុះ បានចុះទៅដល់ទីតាំងឃ្លាំងស្តុកបារីមួយកន្លែងនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិតខេត្តស្វាយរៀង ។

ជាលទ្ធផលនៃការត្រួតពិនិត្យឆែកឆេរ កម្លាំងមានសមត្ថកិច្ចចម្រុះ បានត្រួតពិនិត្យឆែក ឆេរ ឃើញមានបារី ចំនួន ៣ប្រភេទដូចខាងក្រោម៖

1- បារីម៉ាក JPS (Taiwan) =១៨, ៧២០ (១ម៉ឺន៨ពាន់៧រយ២០) សុង

2- បារីម៉ាក B&H (UK) =១១, ១៦០ (១ម៉ឺន១ពាន់១រយ៦០) សុង

3-បារីម៉ាក Winfield Original Classic (Indonesia)=៦១២០(៦ពាន់១រយ២០) សុង

សរុបបារីចំនួន  ៣៦,០០០សុង

បច្ចុប្បន្ន ទំនិញបារីខុសច្បាប់ខាងលើ ត្រូវបាននាំយកមកថែរក្សាទុកបណ្ដោះអាសន្ននៅ ឃ្លាំងរបស់ការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត ដើម្បីរង់ចាំការសម្រេចដ៏ ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងនិងការរត់ពន្ធនិងធានានូវការអនុវត្តច្បាប់គយប្រកបដោយប្រសិទ្ធភាព៕









x Enlarged Image