បុរស០២នាក់ត្រូវបានរថយន្តបុក បណ្តាលអោយរងរបួ.សធ្ង.ន់ស្រាល ខណៈពេលកំពុងជិះម៉ូតូដឹកគ្នា

National • July 27, 2026
បុរស០២នាក់ត្រូវបានរថយន្តបុក បណ្តាលអោយរងរបួ.សធ្ង.ន់ស្រាល ខណៈពេលកំពុងជិះម៉ូតូដឹកគ្នា

 

បាត់ដំបង៖ បុរស០២នាក់បានរងរបួ.សធ្ង.ន់ស្រាល ក្រោយជិះម៉ូតូដឹកគ្នាត្រូវរថយន្តបុកនៅវេលាម៉ោង ០៩និង៥០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងបំបែកជាបួនមួយកន្លែង ស្ថិតក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកហុងដា SCOOPY ពណ៌ខ្មៅសមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AU-5661 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទិសដៅពីត្បូងទៅជើង ចំណែករថយន្តម៉ាកព្រូស មិនស្គាល់សាវតារ បើកបរទិសដៅពីកើតទៅលិច(ឆ្លងផ្លូវ) លុះទៅដល់កន្លែងកើតហេតុក៏បានជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលអោយបុរសទាំងពីរនាក់ខាងលើរងរបួ.សធ្ង.ន់ស្រាល រួចរថយន្តបន្តបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ត្រូវបានពលរដ្ឋដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕ រៀម សាលី






x Enlarged Image