កណ្តាល
÷ គោរពនិងអនុវត្តសេចក្តីណែនាំ ពីឯកឧត្តម គួច ចំរើន អភិបាលខេត្ត
និងដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៏ទោ ឈឿន សុចិត្ត ស្នងការនគរបាល
បាលខេត្តកណ្តាល
កម្លាំងបានធ្វើការឃាត់ទៅលើរថយន្តសាំយ៉ុង ០១គ្រឿង រកឃើញ ថ្នាំពេទ្យចំនួន
៤៥កេសធំដែលមានចំនួន ១២០ប្រភេទ ស្មើនឹង ២៣៤០០ កញ្ចប់ ដែល
គ្មានច្បាប់និងចុះបញ្ជីរការត្រឹមត្រូវ
ដោយកើតហេតុកាលពីវេលាម៉ោង ០០និង១៥នាទី ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៦
នៅចំណុចផ្លូវជាតិលេខ 06 ចន្លោះគីឡូម៉ែត្រលេខ (23-24
)ស្ថិតក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្តាល ។
លោកឧត្តមសេនីយ៏ត្រី លី សុជាតិ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេ
ដ្ធកិច្ចខេត្ត បានប្រាប់ឲ្យដឹងថា÷ ប្រតិបត្តិការនេះធ្វើឡើង
ដោយមានកិច្ចសហការណ៍ ពីលោក កូ តាត ប្រធានការិយាល័យនិយត័កម្មនៃមន្ទីរសុខាភិបាលខេត្ត
និងដោយមាន ការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត
កណ្តាល បានធ្វើការឃាត់នូវរថយន្ត០១គ្រឿងម៉ាក សាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8359 ដែលបើកបរដោយឈ្មោះ ភាព ស្រី ភេទប្រុស អាយុ ៣៧ឆ្នាំ
(ត្រូវបានឃាត់់ខ្លួន)
ដែលមានទីលំនៅក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
លោកវិជ្ជបណ្ឌិត
គាម ពិសិដ្ធ
ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្តកណ្តាល បានមាន ប្រសាសន៍ថា÷តាមច្បាប់ឱសថគឺ
: ទី០១ - ការពិន័យអន្តរកាល ,ទី០២ - គឺក្រសួង
សុខាភិបាលយកឱសថទាំងនោះទៅមន្ទីរពិសោធន៏ បើរកឃើញថា មិនមានចុះបញ្ជីរការទេ
នោះច្បាប់តម្រូវឲ្យដកហូតឧសថទាំងនោះ ។
ក្រោយការពិនិត្យពីការរិយាល័យជំនាញនិយត័កម្មសុខាភិបាលរួចមក ជាលទ្ធផលគឺ÷ ថ្នាំពេទ្យចំនួន៤៥កេសធំ មានចំនួន១២០ប្រភេទ មានចំនួន ២៣៤០០ប្រអប់ ពុំមានច្បាប់ និងចុះបញ្ជីរការត្រឹមត្រូវឡើយ និងត្រូវបានយកមករក្សាទុក នៅការិយាល័យនិយ័តកម្ម សុខាភិបាលខេត្តដើម្បីបន្តនីតិវិធីច្បាប់ ៕ ដោយ៖ប៉ែនឆន
