កញ្ញា កុយ អេណា បានបញ្ចប់បេសកម្មដោយជោគជ័យ ក្នុងការឡើងភ្នំទំព័រ ក្នុងកំឡុងពេលដែលកម្ពុជារងឥទ្ធិពលព្យុះ
អ្នកគាំទ្របានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលឃើញវីដេអូកញ្ញាកុយអេណាដើរឆ្លងកាត់ទឹកដែលឡើងកួចខ្លាំងនៅលើភ្នំ
ក្នុងកំឡុងពេលមានព្យុះកាលពីថ្ងៃទី ១២ កក្កដា ឆ្នាំ២០២៦។“ដំណើរការនៃ
Challenge ឡើងភ្នំថ្ងៃទី
១ របស់កញ្ញា កុយ អេណា បានធ្វើឱ្យមហាជនអ្នកគាំទ្រលើហ្វេសប៊ុកមានការបារម្ភ
ចំពោះការដើរឡើងភ្នំចុះទឹករបស់នាង
ខណៈទទួលដំណឹងថាស្ថានភាពអាកាសធាតុនៅកម្ពុជាកំពុងមានខ្យល់ព្យុះខ្លាំងតាមតំបន់មួយចំនួន។
ក្នុងកំឡុងពេលដែល កញ្ញានៅតែបន្តទៅមុខបាន ក្នុងការបំពេញបេកម្មនេះ ក៏មានការសិក្សា
និងជួយសម្រួលពីបងប្អូនសហគមន៍ដោយមិនមែនចេះតែសម្រុកទៅមុននោះទេ។ កញ្ញា បានធ្វើដំណើទៅ ភ្នំសំកុស (Mount
Samkos)
ភ្នំទំព័រ (Mount Tumpor) ភ្នំឱរ៉ាល់ (Mount
Aural) នេះបើតាមគម្រោង របស់កញ្ញា ។
ក្នុងស្ថានភាពដែលមាន
ទឹកហូរយ៉ាងខ្លាំង
និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់
កញ្ញា កុយ អេណា បានបង្ហាញវីដេអូ ជាច្រើន
ពីដំណើរដែលកញ្ញាឆ្លងកាត់ក៏ដូចជាផ្ដល់ដំណឹងសម្រាប់អ្នកគាំទ្រដែលកំពុងបារម្ភផងដែរ។
មកដល់ ថ្ងៃ ទី១៤ កក្កដា
កញ្ញា ក៏បានបញ្ជាក់ ថាបានឡើង និងចុះភ្នំទំព័ររួចរាល់ហើយ។
គួរបញ្ជាក់ថា កុយ អេណា គឺជាបវរកញ្ញាមួយរូបដែលតែងធ្វើសកម្មភាព
ដែលប្លែកពីបវរកញ្ញាទូទៅ គឺ បើមានទំនេរ កញ្ញា មិនឆ្លៀតពេលថែស្បែកនោះទេ។
ផ្ទុយទៅវិញកញ្ញា ចូលចិត្តឡើងភ្នំ ចូលរួមសកម្មភាពជាមួយប្រជាពលរដ្ឋតាមជនបទ ជាក់ស្ដែង
កន្លងមកកញ្ញា ចូលរួមកម្មវិធីចាប់ត្រី និង ដើរពីភ្នំពេញទៅសៀមរាបដើម្បីកុមារជាដើម៕