ក្នុងចំណោមយុវជនជំនាន់ថ្មីដែលកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការថែរក្សា និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ កញ្ញា ដារីយា ហៅ កិន្នរា គឺជាសិល្បការិនីវ័យក្មេងម្នាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជន តាមរយៈទេពកោសល្យ ភាពជឿជាក់ និងស្មារតីស្រឡាញ់អត្តសញ្ញាណជាតិយ៉ាងមុតមាំ។

ស្ថិតក្នុងវ័យត្រឹមតែ ១៦ ឆ្នាំ កិន្នរា បានចាប់ផ្តើមហ្វឹកហាត់របាំប្រពៃណីខ្មែរតាំងពីវ័យកុមារ។ ការសិក្សាសិល្បៈបុរាណនេះ មិនត្រឹមតែបង្កើតជាជំនាញសម្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះនូវការយល់ដឹង និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះវប្បធម៌ និងមរតកដ៏មានតម្លៃរបស់កម្ពុជា។

ហើយឥឡូវនេះ នាងពិតជារំភើបចិត្តដែលបានឃើញយុវជនយុវតីខ្មែរជំនាន់ក្រោយ មានមនសិកាស្នេហាជាតិ ដោយការស្រលាញ់ និងហាត់រៀនសិល្បៈប្រពៃណី និងបុរាណខ្មែរជាច្រើន។

-----ដាក់សម្ភាសន៍ កញ្ញា កិន្នរា កង់ទី១----

ក្រៅពីជំនាញផ្នែករបាំ កិន្នរា ក៏មានបទពិសោធន៍លើការសម្តែង ការងារសិល្បៈ និងការផលិតមាតិកាឌីជីថល ដែលអាចបង្ហាញពីសមត្ថភាពច្នៃប្រឌិត និងភាពវិជ្ជាជីវៈក្នុងគ្រប់ស្នាដៃ។ នាងសង្ឃឹមថាពុកម៉ែបងប្អូននឹងគាំទ្រដល់ស្នាដៃភាពយន្តលើកដំបូងរបស់នាងដែលនឹងមកដល់នាចុងឆ្នាំ២០២៦ នេះផងដែរ។

-----ដាក់សម្ភាសន៍ កញ្ញា កិន្នរា កង់ទី២----

ក្រោមពាក្យស្លោក «សិល្បៈខ្មែរថែដោយ កិន្នរា» នាងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយមរតកវប្បធម៌ជាតិ ឱ្យបន្តរស់រវើកពីមួយជំនាន់ទៅមួយជំនាន់។ សម្រាប់កិន្នរា សិល្បៈខ្មែរ គឺជាបេះដូងនៃអត្តសញ្ញាណជាតិ និងជាកេរដំណែលដែលយុវជនគ្រប់រូបគួរចូលរួមអភិរក្ស។ នាងបានកំពុងខិតខំប្រើប្រាស់វេទិកាឌីជីថលជាមធ្យោបាយមួយ ដើម្បីនាំយកសិល្បៈ និងវប្បធម៌ខ្មែរ ឱ្យកាន់តែខិតជិតយុវជន និងទស្សនិកជនជុំវិញពិភពលោក។

ជាមួយនឹងចក្ខុវិស័យដ៏ច្បាស់លាស់ កិន្នរា សង្ឃឹមថា នឹងអាចក្លាយជាស្ពានភ្ជាប់រវាងសិល្បៈបុរាណ និងសង្គមសម័យថ្មី ដើម្បីបង្ហាញពីភាពស្រស់ស្អាត អរិយធម៌ និងអត្តសញ្ញាណដ៏មានតម្លៃរបស់កម្ពុជា ទៅកាន់សហគមន៍ជាតិ និងអន្តរជាតិ។

«សិល្បៈខ្មែរ មិនមែនគ្រាន់តែជាមរតកពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាអនាគតដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា និងបន្តផ្សព្វផ្សាយទៅកាន់ពិភពលោក»