នៅរដូវត្រីពងកូននេះ កម្លាំងជំនាញជម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ!
កំពង់ធំ៖
លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម
បានដឹកនាំកម្លាំងមន្ត្រីជាប់កិច្ចសន្យា សសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការB06
ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចព្រែកឆ្កោក ឃុំផាត់សណ្ដាយ
ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
ជាមួយគ្នានៅផងដែរ
លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី
និងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព
នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ( យោធភូមិភាគទី៤) សហការជាមួយ
កម្លាំងទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការ
ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ចំណុចព្រែកពាមឆេះកែវដល់ពេជ្រចក្រី ឃុំ
ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងនោះផងដែរ
កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសជាក់ស្ដែង ហើយ
ជាលទ្ធផលអនុវត្តបាន១ករណី
បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប នៅនឹងកន្លែងរួមមាន៖ របាំងព្រួលកាត់ព្រែកចំនួន១៧របាំង
ប្រវែង៥២០ម៉ែត្រ ឡុកស្បៃមុងចំនួន ១៣គ្រឿង លូឬលបស្បៃមុងចំនួន១៦មាត់
បង្គោលចំនួន១០០ដើម កៅស៊ូបិទផ្ជិតមុខទឹកប្រវែង៤៨០ម៉ែត្រ លបឬស្សីទំហំ(០.៦x១.៥ម៉ែត្រ)ចំនួន១៨លប៕ដោយសំនៀង