អគ្គិភ័យឆេះឃ្លាំងរោងចក្រស្បែកជើង រងគ្រោះកម្មករបីនាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ
កណ្តាល៖ កម្មករចំនួនបីនាក់រងគ្រោះដួលសន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងរោងចក្រស្បែកជើង «Calson Cambodia
» ដោយកើតហេតុកាលពីវេលាម៉ោង
១៧និង០០នាទីថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៦ ស្ថិតក្នុងភូមិលេខ ៣ សង្កាត់ស្វាយរលំ
ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ត្រី សារុន ពិសិដ្ធ
ស្នងការរងទទួលផែនការងារអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យ
នៃស្នងការដ្ធាននគរបាលខេត្តកណ្តាល ដែលបានដឹកនាំកម្លាំងផ្ទាល់ជួយអន្តរាគមន៍ បានប្រាប់ឲ្យដឹងថាការសន្និដ្ឋានបឋម
គឺបណ្តាលមកពីជាងផ្សារដែកជើងទ្របំពុងទុយោទឹក ធ្លាក់ផ្កាភ្លើងចុះមកចំ
កាតុងសម្រាប់វេចខ្ចប់ស្បែកជើង បណ្ដាលឲ្យឆាបឆេះរាលដាលក្នុងឃ្លាំងតែម្តង ។
ចំពោះការខូចខាត៖ ធ្វើឲ្យកម្មករចំនួនបីនាក់សន្លប់ពេល ទៅជួយពន្លត់អគ្គីភ័យនោះ
ជនរងគ្រោះត្រូវបានដឹកតាមរថយន្តសាមុយ
និងរថយន្តផ្ទាល់របស់ក្រុមហ៊ុនរោងចក្រ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ -
ឆេះក្នុងបន្ទប់ឃ្លាំងចំនួន០១
បណ្ដាលឲ្យខូចទ្រព្យសម្បត្តិដូចជាស្បែកជើងអស់ជាច្រើនឡាំង និងគូតុងសម្រាប់វេចខ្ចប់ដែលនៅក្នុងបន្ទប់ក្នុងឃ្លាំង។
លោកស្នងការរង បានបញ្ជាក់បន្ថែមថាកិច្ចអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៤ស៊ីទែន ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន០២គ្រឿង រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ធានអង្គរក្សចំនួន០២គ្រឿង សហការជាមួយកម្លាំងអន្តរាគមន៍អធិការដ្ធានគរបាលក្រុងតាខ្មៅ បុស្តិ៍នគរបាលស្វាយរលំ ប៉ុស្តិ៍នគរបាលរកាខ្ពស់ និងអាជ្ញាធរមូលដ្ធាន ភ្លើងបានរលត់ទាំងស្រុង នៅវេលាម៉ោង ១៩និង០០នាទីក្នុងថ្ងៃដដែល ៕ ប៉ែន ឆន