ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមខ្លាំងៗចំនួន៤
មានក្លិបបាល់ទះ
វិសាខា ប្រកួតជាមួយ ក្លិបបាល់ទះស្នងការរាជធានីភ្នំពេញ និងក្លិបបាល់ទះ
បញ្ជាការអង្គររក្ស ប្រកួតជាមួយ ក្លិបបាល់ទះ ស្នងការ ខេត្តស្វាយរៀង ហើយនោះ
នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ពេលនេះបានរកឃើញវត្តមានក្រុមចំនួន២ដឹកដៃគ្នាឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រប្រជែងយកពានហើយ
គឺក្លិបបាល់ទះ វិសាខា និងក្លិបបាល់ទះ បញ្ជាការអង្គររក្ស។
មុននិងមានឳកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្លិបបាល់ទះ
វិសាខា បានយកឈ្នះក្លិបបាល់ទះស្នងការរាជធានីភ្នំពេញ ក្នុងលទ្ធផល ៣សិតទល់និង០ ។ ដោយសិតទី១
វិសាខា ឈ្នះ ២៥ទល់និង១៩ សិតទី២ ឈ្នះ២៥ទល់និង១៥ និងសិតទី៣ឈ្នះ ២៥ទល់និង១៤។
ចំណែកក្លិបបាល់ទះបញ្ជាការអង្គររក្ស វិញ
ក៏បានយកឈ្នះ ក្លិបបាល់ទះស្នងការខេត្តស្វាយរៀង ក្នុងលទ្ធផល ៣សិតទល់និង០ ដែរនោះ
ដោយនៅសិតទី១ បញ្ជាការអង្គររក្ស ឈ្នះ២៥ទល់និង២៣ សិតទី២ឈ្នះ ២៥ទល់និង២៣ លុះដល់សិតទី៣
បញ្ជាការអង្គររក្ស យកឈ្នះក្នុងលទ្ធផលដាច់ឆ្ងាយគឺ២៥ទល់និង១២ ។
ក្លិបបាល់ទះស្នងការរាជធានីភ្នំពេញ
និងត្រូវប្រកួតជាមួយក្លិបបាល់ទះស្នងការខេត្តស្វាយរៀង
ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ចំនែក ក្លិបបាល់ទះ វិសាខា និងត្រូវប្រកួតជាមួយ
ក្លិបបាល់ទះបញ្ជាការអង្គររក្ស ដើម្បីប្រជែងយកជើងឯក ។
ចំមើលថាតើ! ក្លិបបាល់ទះបញ្ជាការអង្គររក្ស
ដែលជាម្ចាស់ជើងឯក២សម័យកាលមកហើយ អាចប្រជែងយកជើងឯកពានរង្វាន់បាល់ទះ តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦នេះ
ជាមួយក្លិបបាល់ទះវិសាខា យកកំណត់ត្រា៣រដូវកាលជាប់គ្នា បានឬយ៉ាងណា !
កុំភ្លេចតាមដានទស្សនា និងគាំទ្រទាំងអស់គ្នាណា ដែលការប្រកួតវគ្គផ្ដាប់ព្រ័ត្រគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣
កក្កដា ២០២៦ ចាប់ពីម៉ោង៤រសៀលតទៅ នៅវិមានក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ។
