នគរបាលព្រហ្មទណ្ឌកំរិតស្រាល បង្ហាញមុខក្រុមក្មេងទំនើង ២៤នាក់ បង្កហិង្សាដោយចេតនា២ករណីផ្សេងគ្នា
ភ្នំពេញ៖
ក្រុមក្មេងទំនើងចំនួន២៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ
បង្ក្រាបបានជាបន្ទាប់បន្ទាប់ចំនួនពីរករណី ហើយបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦នេះ
រួមជាមួយវត្ថតាងមួយចំនួន។
លោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ
បានអោយដឹងទៀតថាជនសង្ស័យទាំង២៤នាក់បានប្រព្រឹត្តិបទល្មើស ០២ ករណី
ដូចខាងក្រោម៖ករណីទី០១៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយព្រួតគ្នាយកដុំថ្ម
គប់គ្នាទៅវិញទៅមក បណ្តាលឲ្យរងការខូចខាតម៉ូតូចំនួន ០១គ្រឿង
ប្រព្រឹត្តនៅចំណុចមុខសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់
អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០១ និង៥៧
នាទីយប់ ។ នៅក្នុងសកម្មភាព បង្កឡើងដោយជនសង្ស័យជាក្រុមក្មេងទំនើងមានគ្នាទាំងអស់ចំនួន
២៦ នាក់ ជិះម៉ូតូចំនួន ១៣ គ្រឿង។ បន្ទាប់ពីមានអំពើហិង្សា សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន២២នាក់។
ដោយឡែក ករណីទី០២៖ហិង្សាដោយចេតនា យកមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះ
ប្រព្រឹត្តនៅចំណុចហាងស៊ុបខ្យង ផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែក ក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង
៥២ នាទីយប់ ។
ជនសង្ស័យមានគ្នា២នាក់ជាក្រុមក្មេងទំនើងឈ្មោះ
កោះប្រាក់ (KB)បានជិះម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ ១MA-០៤២០ បានធ្វើសកម្មភាពយកមួកសុវត្តិភាពគប់ទៅលើជនរងគ្រោះឈ្មោះ សុ សិដ្ឋ
ភេទប្រុស អាយុ២១ឆ្នាំ ជន ជាតិ ខ្មែរ មុខរបរ សន្តិសុខ ។ បន្ទាប់ពីធ្វើសកម្មភាព សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនបានជួបសង្ស័យចំនួនពីរនាក់។
សរុបទាំង២ករណីខាងលើឃាត់ខ្លួនបានចំនួន ២៤នាក់ ហើយ យកមកបង្ហាញមុខជាសាធារណៈនៅពេលនេះ៕ម៉េង ធា