ភ្នំពេញ៖
បុរសម្នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសម្នាក់ទៀត
រួមដំណើរជាមួយ រងរបួសស្រាលក្រោយពេលពួកគេ ជិះម៉ូតូឌុបគ្នាលឿនដល់ផ្លូវកោងមិន
ប្រយ័ត្នជ្រុលចង្កូតទៅបុកខឿនផ្លូវ បណ្ដាលឲ្យដួលបោកក្បាលជនរងគ្រោះនៅនិងខឿន។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះដែរ
បានកើតឡើងកាលពីវេលាម៉ោង២:១៣នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦
ស្ថិតនៅលើផ្លូវវេងស្រេង សង្កាត់ ចោមចៅទី២ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសរង គ្រោះ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា BAET ពាក់ស្លាកលេខភ្នំពេញ
1JE- 9003
ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវវែងស្រេងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។
លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុក
ឃឿន បណ្ដាលឲ្យដួលបោកក្បាលជនរងគ្រោះនៅនិងឃឿន ស្លាប់ម្នាក់ ចំណែកឯម្នាក់ទៀត
រួមដំណើរជាមួយ គ្រាន់តែរងរបួសស្រាល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ បន្តឲ្យចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនូវអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាបណ្ដោះសន្ន ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សាមេត
