ខឹងឪពុកស្តីបន្ទោសអោយបន្តិចបន្តួច ស្រាប់តែចងកសម្លាប់ខ្លួនក្នុងបន្ទប់បន្សល់នូវពាក្យ បណ្តាំមួយសន្លឹក

National • July 29, 2026
ខឹងឪពុកស្តីបន្ទោសអោយបន្តិចបន្តួច ស្រាប់តែចងកសម្លាប់ខ្លួនក្នុងបន្ទប់បន្សល់នូវពាក្យ បណ្តាំមួយសន្លឹក

 

ភ្នំពេញ៖បុរសម្នាក់ បានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួល បន្សល់ទុកនូវពាក្យបណ្តាំមួយច្បាប់ ខណៈរូបគេខឹងឪពុកបានស្តីបន្ទោសអោយតិចតួច។

ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ១០៣ ក្នុងសង្កាត់ទួលសង្កែរទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីស្រ្តីម្នាក់ ត្រូវជាបងប្អូនបានឲ្យដឹងថានៅមុនពេលកើតហេតុ បុរសជនរង គ្រោះ បានជិះម៉ូតូចេញពីភ្នំពេញទៅលេងនៅឯស្រុកកំណើត។ ក្រោយមក ឪពុកជនរងគ្រោះ បានស្តីបន្ទោសអោយតិចតួចក៏កើតចិត្តខឹង ជិះម៉ូតូចេញពីស្រុកកំណើតត្រឡប់មកបន្ទប់ ជួលនៅឯភ្នំពេញវិញបានចំនួន២ថ្ងៃ ។ លុះមកដល់វេលាកើតហេតុខាងលើ មានបុរសម្នាក់ ត្រូវជាមិត្តភក្កិដើរទៅគោះទ្វារបន្ទប់ ហើយ ស្រែកហៅ តែបុរសរងគ្រោះមិនព្រមឆ្លើយតប ក៏ងឿងឆ្ងល់ហើយអើតមើលតាមមាត់បង្អួច ស្រាប់តែឃើញចងកនៅក្បែរបន្ទប់ទឹកស្លាប់បាត់ទៅហើយ រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យទៅលើ សព។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានរាយការណ៍ទៅមន្ត្រីជំនាញកុសលវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យទៅលើសព។ ក្រោយសមត្ថកិច្ច ជំនាញពិនិត្យរួច បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ ដោយ ៖សាមេត






x Enlarged Image