ធ្លាប់ជាប់ពន្ធនាគារ០៣លើក ករណីលួច! ចេញមកវិញ យកដុំថ្មគប់រថយន្តអ្នកក្បែរខាង ត្រូវសមត្ថកិច្ច ឃាត់ខ្លួនជាលើកទី០៤

National • July 21, 2026
ធ្លាប់ជាប់ពន្ធនាគារ០៣លើក ករណីលួច! ចេញមកវិញ យកដុំថ្មគប់រថយន្តអ្នកក្បែរខាង  ត្រូវសមត្ថកិច្ច ឃាត់ខ្លួនជាលើកទី០៤

 

កណ្តាល៖ ជនសង្ស័យដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារចំនួន០៣លើក អំពីករណីលួច, ពេលចេញមកវិញមិនរាងចាល ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ និង ធ្វើឲ្យខូចខាតដោយចេតនា យកដុំថ្មគប់ទៅលើរថយន្តអ្នកក្បែរខាង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាលើកទី៤  ដោយកើតហេតុកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងស្ថឹតក្នុងភូមិ កំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

   សមត្ថកិច្ចមូលដ្ធានបានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះមានឈ្មោះ ឡុង ស្រីនាថ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិក ហើយ ការខូចខាត បែកកញ្ចក់រថយន្តផ្នែកខាងមុខ និងកំពឹតគម្របរថយន្ត។ ចំណែកជនសង្ស័យមានឈ្មោះ អ៊ុក ចាន់វាសនា ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ គ្មានមុខរបរពឹតប្រាកដ (វិជ្ជមាននូវសារធាតុញៀន + ) និង ធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើករួចមកហើយ ករណីអំពើលួច ។

ចំណែក វត្ថុតាងចាប់យកមាន ដុំថ្មចំនួន០២ដុំ 

សមត្ថកិច្ចបន្តទៀតថានៅវេលាកើតហេតុ ជនសង្ស័យមិនសម្រាកដេកពួននោះឡើយ ដោយយកដុំថ្មមួយដុំគប់សំដៅរថយន្តរបស់ជនរងគ្រោះដែលចតនៅខាងមុខផ្ទះ

បណ្តាលឲ្យរងការកំពឹតគម្រមម៉ាស៊ីនខាងមុខ។ បន្ទាប់មកទៀត ជនសង្ស័យ ក៏បានរើសដុំថ្មមួយដុំទៀត គប់មកលើរថយន្តរបស់ជនរងគ្រោះម្តងទៀត បណ្តាលឲ្យបែកកញ្ចក់ខាងមុខ។

ក្រោយកើតហេតុ ជនរងគ្រោះក៏បានយករថយន្តទៅយានដ្ធានជួសជុលរថយន្ត និងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ឲ្យជួយស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ រួមទាំងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍ រួចកសាងសំណុំរឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តនីតិវីធី។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកដុំថ្ម គប់ទៅលើរថយន្តរបស់ជនរងគ្រោះបណ្តាលឲ្យខូចខាតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕ ដោយ ៖ប៉ែន​ឆន






x Enlarged Image