មន្ត្រីធនាគារអេស៊ីលីដាម្នាក់ ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័មនៅនិងកន្លែងកើតហេតុ លើផ្លូវជាតិលេខ៣១

National • July 29, 2026
មន្ត្រីធនាគារអេស៊ីលីដាម្នាក់ ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័មនៅនិងកន្លែងកើតហេតុ លើផ្លូវជាតិលេខ៣១

 

កំពត៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តនិងម៉ូតូ បានកើតឡើងបណ្ដាលឱ្យមន្ត្រីបម្រើការងារនៅធនាគារអេស៊ីលីដាម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៦:២០នាទី ព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ២០២៦ លើកំណាត់ផ្លូវជាតិលេខ ៣១ ស្ថិតក្នុងភូមិត្រពាំងមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថាមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជាបុគ្គលិកធនាគារអេស៊ីលីដា បានជិះម៉ូតូមួយគ្រឿងក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងបើកបរក្នុងទិសដៅច្រាសទិសគ្នា (ពីត្បូងទៅជើង) បានជ្រុលទៅបុកម៉ូតូរបស់មន្ត្រីធនាគាររូបនោះយ៉ាងពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរឆ្លងកាត់ និងប្រជាពលរដ្ឋរស់នៅជិតខាង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ វាស់វែង និងសម្រួលចរាចរណ៍។ ចំពោះវត្ថុតាងពាក់ព័ន្ធទាំងម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការចាត់ការ និងដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់៕





x Enlarged Image